Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ បាន​កើនឡើង​ខ្ពស់​ក្នុង​ឆ្នាំ​២០១៨ រហូតដល់ ២២,០៨%

spot_img

​ព្រះសីហនុ ​៖ នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ពិធី​សាកសួរ​សុខទុក្ខ​កម្មករ កម្មការិនី បុគ្គលិក​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្នុងឱកាស​លើក​ទី​១៣៣ នៃ​ទិវា​ពលកម្ម​អន្តរជាតិ លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជម្រាបជូន​អង្គពិធី​ទាំងមូល​អំពី​ការអភិវឌ្ឍ​ការសាងសង់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​តាម​ជំហានៗ និង​ការកើនឡើង​នៃ​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា​៖ វា​ជា​មោទនភាព​យ៉ាង​ខ្លាំង​របស់​ប្រទេស​កម្ពុជា ដោយ​បរិមាណ​ទំនិញ​ឆ្លងកាត់ បាន​កើនឡើង​ខ្ពស់​ក្នុង​ឆ្នាំ​២០១៨ ពោល​គឺ​មាន​កំណើន ២២,០៨% ធៀប​នឹង​ឆ្នាំ​២០១៧​។ រីឯ​ចំណូល​អាជីវកម្ម​សរុប​សម្រេច​បាន​ប្រមាណ​៧២ លាន​ដុល្លារ​អាមេរិក​។ ផ្អែក​លើ​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ និង​កំណើន​បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់ផែ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នឹង​រំពឹង​ថា​បរិមាណ​កុងតឺន័រ​ដែល​ឆ្លងកាត់​កំពង់ផែ​នឹង​កើន​លើស ៧០០.០០០ TEUs នៅ​ឆ្នាំ ២០២០ និង​លើស ១.០០០.០០០ TEUs នៅ​ឆ្នាំ ២០២៣ ដែលនាំឱ្យ​តម្រូវការ​អភិវឌ្ឍ និង​សាងសង់​កំពង់ផែ ត្រូវ​សម្រេច​ឱ្យបាន​ទាន់​ពេលវេលា និង​ប្រើប្រាស់​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដោយ​បញ្ចុះតម្លៃ​លើកដាក់​ទំនិញ បញ្ចុះ​តម្លៃ​សេវា​ឡូ​ជិ​ស្ទិក ពង្រឹង​នូវ​ប្រសិទ្ធភាព​គ្រប់គ្រង និង​ប្រតិបត្តិការ​កំពង់ផែ និង​កតា្ត​ផ្សេងៗ​ទៀត ដើម្បី​ពង្រឹង​ការប្រកួតប្រជែង​ក្នុង​តំបន់ និង​សកលលោក​។​

​លើសពីនេះទៅទៀត លោក​ទេសរដ្ឋមន្ត្រី បាន​បន្តថា​៖ ថ្មីៗ​នេះ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក៏​បាន​ចូលរួម​គាំទ្រ​ដល់​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ធុរកិច្ច​នៅ​កម្ពុជា​សំដៅ​ជំរុញ​ភាព​ប្រកួតប្រជែង និង​បង្កើន​ល្បឿន​នៃ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ ដើម្បី​ធានា​ឱ្យបាន​នូវ​ចីរភាព​កំណើន​សេដ្ឋកិច្ច​សម្រាប់​រយៈពេល​ខាងមុ​ខ តាមរយៈ​វិធានការ​បញ្ចុះ​ថ្លៃ​លើកដាក់ Lo-Lo ចំនួន ១០% បញ្ចុះ​ថ្លៃ Bonus ពី ៧,៥០ ដុល្លារ មក ៥ ដុល្លារ​អាមេរិក ក្នុង​មួយ Box និង​កែសម្រួល​មិន​គិត​ថ្លៃ​ឈ្នួល​បម្លាស់​ទី​នាវា (Shifting)​។

​លោក​ទេសរដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ក៏ដូចជា អ្នកប្រើប្រាស់​សេវា​កំពង់ផែ​ទាំងអស់ ដែល​បាននិងកំពុង​បន្ត​គាំទ្រ​ប្រើប្រាស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែល​ជា​ច្រក​ពាណិជ្ជកម្ម​អន្តរជាតិ​ឈាន​មុខ​គេ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​៕ ដោយ ៖ កូលាប

spot_img
×