ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានធ្វើការប្រកាសថា ព្រះអង្គបានរៀបអភិសេកជាមួយនឹងព្រះនាង Suthida Vajiralongkorn និងបានតែងតាំងព្រះនាងជាព្រះមហាក្សត្រីយានី។
ការៀបអភិសេកនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុខថ្ងៃឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការរបស់ព្រះអង្គដែលនឹងត្រូវធ្វើឡើងនៅថ្ងៃសៅរិ៍នេះ ព្រះមហាក្សត្រ វ័យ ៦៦ឆ្នាំ បានសម្រេចចិត្តតែងតាំងព្រះនាង Suthida Vajiralongkorn ដែលជាប្រពន្ធរបស់ព្រះអង្គ ជាព្រះមហាក្សត្រីយានី ហើយព្រះនាងនឹងទទួលបានឋានៈក្នុងគ្រួសាររាជ្យវង្ស។ នេះបើតាមសេចក្តីប្រកាសរបស់ព្រះបរមរាជ្យវាំងនៅថ្ងៃពុធម្សិលមិញនេះ។
សេចក្តីប្រកាសបញ្ជាក់ទៀតថា ព្រះមហាក្សត្របានរៀបចំពិធីរៀបអភិសេកជាមួយព្រះនាង Suthida ស្របតាមច្បាប់ និងប្រពៃណីរាជ្យវង្ស។
សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ Maha Vajiralongkorn បានស្នងរាជ្យសម្បត្តិ ក្រោយពេលព្រះបិតាព្រះអង្គ បានសោយទីវង្គតនៅក្នុងឆ្នាំ ២០១៦។
នេះគឺជាការរៀបអភិសេកលើកទី ៤របស់ព្រះអង្គហើយ។ ព្រះអង្គមានបុត្រាចំនួន ៥ព្រះអង្គ និងបុត្រីចំនួន ២ព្រះអង្គ ប៉ុន្តែក្នុងចំណោមពួកគេ មានតែមួយអង្គប៉ុណ្ណោះដែលត្រូវបានទទួលស្គាល់ជាព្រះអង្គម្ចាស់ផ្លូវការ ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN