Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​អនុញ្ញាតឲ្យ​គ្រូបង្រៀន​នៅ​រដ្ឋ Florida មាន​កាំភ្លើង​ខ្លួនឯងបាន ដើម្បី​ពង្រឹង​សន្តិសុខ ក្រោយ​រង​ការបាញ់ប្រហារ​

​សភា​នៅ​រដ្ឋ Florida សហរដ្ឋ​អា​មេ​រិច បាន​អនុម័ត​ច្បាប់ ដោយ​អនុញ្ញាត​ឲ្យ​គ្រូបង្រៀន​កាន់កាប់​អាវុធ​បាន នៅ​ក្នុង​ថ្នាក់រៀន ដែល​វា​ជា​ការជួយ​ពង្រឹង​សន្តិសុខ ក្រោយពេល​មាន​ការវាយប្រហារ​នៅ​សាលា​បណ្តាល​ឲ្យ​សិស្ស​ស្លាប់​ជា​ច្រើន​នាក់​។

​សភា​នៅ​រដ្ឋ Florida បាន​បោះឆ្នោត​អនុម័ត​ច្បាប់​ដោយ​សម្លេង​គាំទ្រ ៦៤ ក្រោយពេល​មាន​ការពិភាក្សា​ដេញដោល​អស់​រយៈពេល ២​ថ្ងៃ​។ ព្រឹទ្ធសភា​រដ្ឋ​នោះ​ក៏​បាន​អនុម័យ​ផងដែរ ដោយ​សម្លេង​គាំទ្រ ២២ ទល់នឹង ១៧​។​

​លោក​អភិបាល Ron DeSantis នឹង​ធ្វើ​ការចុះហត្ថលេខា​លើ​ច្បាប់​នោះ ដែល​អាច​អោយ​សាលា​ក្នុង​តំបន់​ជួយ​ចូលរួម​ពង្រឹង​កម្មវិធី​សន្តិសុខ ដោយ​ការអនុញ្ញាតិ​ឲ្យ​គ្រូបង្រៀន​កាន់កាប់​អាវុធ​បាន ក្រោយ​ពេល​ពួកគេ​ឆ្លងកាត់​វគ្គ​សិក្សា​ដែល​មាន​រយៈពេល ១៤៤​ម៉ោង​ចប់​។​

​សូមបញ្ជាក់​ថា ការ​ចេញ​ច្បាប់​អនុញ្ញាតិ​ឲ្យ​គ្រូបង្រៀន​កាប់​កាប់​អាវុធ​បាន​នៅក្នុង​រដ្ឋ​នោះ ក្រោយ​មាន​ការបាញ់ប្រហារ​កើតឡើង​កាលពី​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ ឆ្នាំ ២០១៨ កន្លងទៅ នៅក្នុង​វិទ្យាល័ហយ Marjory Stoneman Douglas ស្ថិត​ក្នុង​ទីក្រុង Parkland ដែល​បណ្តាលអោយ​មនុស្ស​ចំនួន ១៧​នាក់​ស្លាប់ និង​ជា​ច្រើន​នាក់​ទៀត​រងរបួស​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ Channelnewsasia​

×