នៅភូមិ Allapur ដ៏តូចមួយចម្ងាយពីបឹង Bangalore ២៥០ម៉ាយ, Samarth Bangari បានបង្កើតបាននូវខ្សែរយៈទាក់ទងដ៏អស្ចារ្យជាមួយហ្វូងស្វាប្រមាណ២០ក្បាល។
គ្រាដំបូងគេឃើញក្មេងប្រុសស្ថិតនៅកណ្តាលហ្វូងស្វា អ្នកភូមិបារម្ភថា សត្វស្វាព្រៃនេះអាចវាយប្រហារ ។ ប៉ុន្តែផ្ទុយស្រឡះទៅវិញទេ Samarth ត្រូវបានហ្វូងស្វាស្រឡាញ់ចូលចិត្ត ហើយក្មេងប្រុសនេះនៅអាចនិយាយ”ភាសាស្វា” ទំនាក់ទំនងជាមួយហ្វូងស្វា ប្រៀបដូចជាបងប្អូនក្នុងផ្ទះតែមួយ។
ប៉ុន្តែ Samarth និងហ្វូងស្វា បែរជាប្រឡែងលេងជាមួយគ្នាដូចជាបងប្អូន
Samarth ច្រើនឲ្យស្វាស៊ីនំ Roti (នំប្រពៃណីរបស់ឥណ្ឌា) ហើយរៀងរាល់ថ្ងៃហ្វូងស្វាទាំងនោះតែងមកបបួល Samarth ទៅលេងជាមួយ ហើយជាងនេះទៀតពួកវាពុំមានការខ្លាចញញើតចូលដល់ក្នុងផ្ទះដើម្បីរុករកក្មេងប្រុសនេះ។ ពលរដ្ឋក្នុងភូមិនិយាយថា មនុស្សទាំងអស់គិតថា ក្មេងប្រុសនេះពិតជាពិសេសណាស់ វាអាចប្រាស្រ័យទាក់ទងជាមួយហ្វូងស្វាបាន ហើយវាដឹងថា ហ្វូងស្វាទាំងចង់បានអ្វី ។ មានម្តងនោះគេសាកល្បងយកក្មេងប្រុសម្នាក់ឲ្យសាកលេងជាមួយហ្វូងស្វា ប៉ុន្តែមិនបានប៉ុន្មានផងហ្វូងស្វាទាំងនេះបង្ហាញសកម្មភាពកាចសាហាវ ។ វាលេងសុខសាន្តបានជាមួយសាម៉ាតតែប៉ុណ្ណោះ៕ ចន្ទ្រា