សៀមរាប ៖ អាជ្ញាធរជាតិអប្សរាធ្លាប់បានជូនដំណឹងម្តងរួចមកហើយ អំពីដំណើរការកំណាយបុរាណវិទ្យា នៅស្រះខាងជើងប្រាសាទអង្គរវត្ត ដើម្បីស្វែងយល់ ពីរចនាសម្ព័ន្ធបុរាណស្រះ ទ្រង់ទ្រាយស្រះ និងស្រទាប់ដីចាក់បង្គរក្នុងស្រះ។
កំណាយបុរាណវិទ្យាបានចាប់ផ្តើមតាំងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន ហើយទឹកក្នុងស្រះត្រូវ បានបង្ខះដើម្បីទុកលទ្ធភាព ឲ្យក្រុមអ្នកបុរាណវិទ្យាអាជ្ញាធរជាតិអប្សរា បំពេញការងារបន្តទៀត។
ក្នុងគោលបំណងដើម្បីឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិអាចផ្តិតយកទិដ្ឋភាពនៃប្រាសាទអង្គរវត្តឆ្លុះក្នុងទឹក ស្រះខាងត្បូងត្រូវ បានអាជ្ញាធរជាតិអប្សរា បំពេញទឹកជាប្រចាំក្នុង កម្រិតអតិបរិមា៕ ដោយ ៖ បញ្ញាស័ក្តិ