ក្រុមអ្នកស្ម័គ្រចិត្ត បានរកឃើញសាកសពចំនួន ៤នៅលើភ្នំអេវឺរេស បន្ទាប់ពីចាប់ផ្តើមធ្វើយុទ្ធនាការសម្អាតសំរាមរាប់តោននៅលើលើភ្នំដែលខ្ពស់ជាងគេបំផុតនៅលើលោក។
ការឡើងភ្នំខ្ពស់បំផុតក្នុងលោកអស់រយៈពេលជាច្រើនទសវត្សន៍មកនេះ បណ្តាលឲ្យមានសំរាមរាប់តោនបន្សល់នៅលើវា ដែលសំរាមទាំងនោះមានដូចជាសំបកកំប៉ុង ដប ប្លាស្ទិច និងរបស់ជាច្រើនផ្សេងទៀត។
ក្រុមការងារសម្អាតដែលមានគ្នាចំនួន ១៤នាក់បានធ្វើការប្រមូលសម្រាមបានចំនួន ៣តោនពីភ្នំ ក្នុងរយៈពេល ២សប្តាហ៍ដំបូង។ យុទ្ធនាការសម្អាតនឹងធ្វើឡើងក្នុងរយៈពេល ៤៥ថ្ងៃ ដើម្បីប្រមូលសំរាមចំនួន ១០តោនចេញពីភ្នំដែលមានកំពស់ ៨.៨៤៨ម៉ែត្រ។
ក្នុងកិច្ចការប្រមូលសំរាមនោះ ក៏មានជំនួសពីយន្តហោះយោធាមួយគ្រឿងផងដែរ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN