ប្រទេសចិនកំពុងបន្តធ្វើទំនើបកម្មកងកម្លាំងរបស់ខ្លួន ដើម្បីប្រែក្លាយកងកម្លាំងទាំងនោះឲ្យទៅជាយោធាដ៏មានអំណាចខ្លាំងក្នុងពិភពលោក ដោយតាមរយៈការលួចបច្ចេកវិទ្យាយោធាពីប្រទេសដ៏ទៃ សម្រាប់អភិវឌ្ឍន៍យោធាខ្លួន។ នេះបើតាមរបាយការណ៍របស់មន្ទីរបញ្ចាកោណនៃក្រសួងការពារជាតិអាមេរិច។
“ចិនបានប្រើប្រាសវិធីសាស្ត្រផ្សេងៗដើម្បីលួចបច្ចេកវិទ្យាយោធាបរទេស រួមមានតាមរយៈការវិនិយោគទុកបរទេសដោយផ្ទាល់ ការលួចតាមប្រព័ន្ធអ៊ីនធឺណេត ការទទួលបានពីប្រជាជនចិនដែលបានចូលបានចូលដល់បច្ចេកវិទ្យាទាំងនោះ ព្រមទាំងការប្រើប្រាសស្ថាប័នចារកម្ម ការហេកកុំព្យូទ័រ និងវិធីសាស្ត្រខុសច្បាប់ផ្សេងៗទៀត”។ នេះជាការបញ្ជាក់របស់បាយការណ៍ដែលទើបតែចេញពេលថ្មីៗនេះ។
របាយការណ៍បន្ថែមថា “ចិនទទួលបានបច្ចេកវិទ្យាបរទេសតាមរយៈការនាំចូល ការវិនិយោគទុនផ្ទាល់ ការបង្កើតមជ្ឍមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បរទេស ការចូលហ៊ុនគ្នា ដៃគូសិក្សា និងស្រាវជ្រាវ ការជ្រើរើសអ្នកមានទេពកោសល តាមរយៈឧស្សាហ៍កម្ម និងតាមរយៈចារកម្មតាមអ៊ឺធឺណេត”។
ចិនបានប្រើប្រាស់បច្ចេកទេសទាំងនោះដើម្បីលួចឧបករណ៍យោធាទំនើបពីសហរដ្ឋអាមេរិច រួមមានបច្ចេកវិទ្យាប្រឆាំងនាវាមុជទឹក និងដែនអាកាស៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN