Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី លី ធុជ មានប្រសាសន៍ថា ​៖ សហរដ្ឋអាមេរិក ត្រូវតែ​បន្ត​បំពេញ​កាតព្វកិច្ច ក្នុងការ​បោសសម្អាត​ឲ្យអស់ នូវ​គ្រាប់​ទម្លាក់​ពីលើ​អាកាស​ពី​កម្ពុជា​

​ខេត្ត​ស្វាយរៀង​ ៖ ​នៅ​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៩ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អញ្ជើញ​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​មេភូមិ និង​មេឃុំ នៃ​ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង ស្តី​ពី​ទម្រង់​សំណួរ​ស្រង់​ទិន្នន័យ​ជនពិការ​សម្រាប់​ភូមិ​/​ឃុំ និង​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ​។​

​វគ្គ​បណ្តុះបណ្តាល​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពីលោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈកម្មាធិការ​សកម្ម​ភាព​កំចាត់​មីន​ខេត្ត មន្ទីរ​វិស័យ​ជុំវិញ​ខេត្ត អាជ្ញាធរ​ភូមិ ឃុំ ទូទាំង​ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង សរុប​ប្រមាណ​ជាង ២០០ នាក់។​

​ទេសរដ្ឋមន្ត្រី បាន​ថ្លែងថា ខេត្ត​ស្វាយរៀង គឺ​ខេត្ត​មួយ​ក្នុង​បណ្តា​ខេត្ត​ដទៃទៀត ដែល​រង​ទទួល​ផលប៉ះពាល់​ដោយសារ​គ្រាប់​ទម្លាក់​ពីលើ​អាកាស​របស់​សហរដ្ឋអាមេរិក កាលពី​សម័យ​ឥណ្ឌូចិន ហើយ​គ្រាប់​ទម្លាក់​ទាំងនោះ នៅ​តែ​បង្ក​ការគ្រោះថ្នាក់​គ្រប់ពេលវេលា​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​។ កន្លងទៅនេះ នៅ​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង មាន​បងប្អូន​ប្រជាពលរដ្ឋ រួម​ទាំង​កុមារ បាន​ទទួល​រង​ប៉ះពាល់​ដោយសារ​ការ​សាយភាយ​នៃ​សារធាតុ​គីមី​។​

​ទេសរដ្ឋមន្ត្រី លី ធុជ បាន​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក បន្ត​បំពេញ​កាតព្វកិច្ច ក្នុងការ​បោសសម្អាត​ឲ្យអស់​នូវ​គ្រាប់​ទម្លាក់​ពីលើ​អាកាស ដែល​ខ្លួន​បាន​បង្ក​ឡើង​នា​សម័យ​សង្គ្រាម​កាលពី​អតីតកាល​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ ទេសរដ្ឋមន្ត្រី បាន​ពាំនាំ​សេចក្តី​នឹករលឹក និង​ការសួរសុខទុក្ខ​ពី សម្តេច​តេជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ចំពោះ​បងប្អូន​ជា​ជនពិការ មេភូមិ ក្រុមប្រឹក្សាឃុំ និង​អាជ្ញាធរ​ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង​៕ ដោយ ៖ ​វ៉ៃកូ​

×