Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ម៉ែន វិបុល ចុះ​ពិនិត្យ​មើល​ស្ថានភាព និង​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​នៅតាម​ព្រំដែន នៅ​ក្រុង​បាវិត​

​ខេត្ត​ស្វាយរៀង ​៖ ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​៣ ​ខែ​ឧសភា ​ឆ្នាំ​២០១៩​ បាន​ចុះ​ពិនិត្យមើល​ស្ថានភាព និង​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​នៅតាម​ព្រំដែន នៅ​ក្រុង​បាវិត​។​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​មន្ត្រី​ដែល​ពាក់​ពន្ធ័​ជាច្រើន​រូប​ផង​ដែរ​។​

​ឱកាស​នោះ​លោក​អភិបាលខេត្ត​បាន​ចុះ​ពិនិត្យមើល​ការសាងសង់​ផ្លូវ​វាង​សម្រាប់​ឡាន​កុង​ទ័រ ដើម្បី​ជំរុញ និង​ពន្លឿន​ការដោះស្រាយ​ផល​ប៉ះ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់ ។​និង​ពិនិត្យមើល​ដំណើរការ​សាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ ១៦៩ ។​ក្នុងនោះ​ក៏​បាន​ចុះ​ពិនិត្យ​មើល​ទីតាំង​ដី​សម្រាប់​សាងសង់​អាង​ចម្រោះ​ទឹក​កង្វក់​នៅក្នុង​ក្រុង​បាវិត ដែល​ជា​គម្រោង​គាំទ្រ​ដោយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ។​

​ជាមួយនេះ លោក​អភិបាលខេត្ត និង​ប្រតិភូ​អមដំណើរ ក៏​បាន​អញ្ជើញ​ទៅពិនិត្យ​ទីតាំង​សាលា​សង្កាត់​បាវិត ដែល​នឹង​មាន​គម្រោង​ក្នុង​ការស្ថាបនា និង​កែលម្អ​អគារ​សាលាសង្កាត់​នៅពេល​ខាងមុខ ផងដែរ ​៕​ ដោយ ៖ វ៉ៃកូ​

×