តាកែវ ៖ ក្រោមការដឹកនាំរបស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំ រដ្ឋមន្ត្រីទីស្ដី ការគណៈរដ្ឋមន្ត្រី និងប្រជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិក សមាជិការ ព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ដ្រមណ្ឌលតាកែវ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ ព្រមទាំងប្រតិភូអមដំណើរ ជាច្រើនរូប នាព្រឹកថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៩ បានប្រារព្ធពិធីអបអរសាទរ ខួបលើកទី ១៥៦ ទិវាកាកបាទក្រហមពិភពលោក និង អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ « ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា » ។
សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានទទួលថវិការមនុស្សធ៍មពី សប្បុរសជនជាតិ និងអន្តរជាតិ មានចំនួនតួរលេខបណ្ដោះអាសន្ន ចំនួនជាង ២៣ម៉ឺន ដុល្លារសហរដ្ឋមេរិក ដែលមានការកើនឡើងជាងឆ្នាំមុន ដែលក្នុងឆ្នាំ២០១៨ មានចំនួនជាងត្រឹមតែ ១៨ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។ តាកែវ