Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តោះ​! នាំគ្នា​ទៅ​មើល​សត្វ​រមាស កាលពី ៣៤.០០០​ឆ្នាំមុន​

តាម Siberia Times,​សាកសព​កូន​រមាស​ដែល​មាន​រោម​ក្រាស​មួយ មាន​អាយុកាល ៣៤.០០០​ឆ្នាំ ត្រូវបាន​គេ​ធ្វើ​កំណាយ​ពី​ស្រទាប់​ទឹកកក​ពុំ​ដែល​រលាយ​នៅ​តំបន់ Yakutia , Siberia កាលពី​ឆ្នាំ ២០១៤ ហើយ​គេ​ឲ្យឈ្មោះ​ថា Sasha (​តាម​ឈ្មោះ​របស់​បុរស​ដែល​បាន​រកឃើញ​វា​) ពេលនេះ វា​កំពុង​ត្រូវបាន​ដាក់​តាំង​នៅ​រដ្ឋធានី​មូ​ស្គូ ប្រទេស​រុស្ស៊ី បន្ទាប់ពី​គេ​អប់​សារធាតុ​ក្រអូប​ទម្លាយ​ចេញ​ភិនភាគ​ពិតប្រាកដ​របស់​វា​នា​សម័យ​យុគ​ថ្ម​បុរាណ​។​

ផូស៊ីល​របស់រ​មាស​រោម​ក្រាស់ ឈ្មោះ​សា​សា ត្រូវបាន​ដាក់​តាំង​នៅ​មូ​ស្គូ​

​​នេះ​ជា​របកគំហើញ​មួយ​ដ៏​អស្ចារ្យ​ព្រោះតែ​សត្វរ​មាស​មាន​រោម​ក្រាស​ធ្លាប់​ត្រូវបាន​រកឃើញ​លើ​ផែនដី អាច​ប្រើ​ម្រាមដៃ​រាប់បាន ហើយ​មុន​នេះ​វា​ក៏​ពុំ​ត្រូវបាន​ចាប់អារម្មណ៍​សិក្សា ប្រៀប​ជាមួយ​តំរី​ម៉ា​មុច ។ លើក​នេះ​ក្នុង​ដំណើរការ​ស្រាវជ្រាវ​អ្នកជំនាញការ បាន​រង​ទទួល​ការភ្ញាក់ផ្អើល​មួយ​ទៅលើ​ការភ្ញាក់ផ្អើល​មួយទៀត​បន្តបន្ទាប់​។​

​ដំបូង​គឺ​ពណ៌​សម្បុរ​នៃ​រោម​របស់ Sasha វា​មាន​ពណ៌​ត្នោត​ខុសគ្នា​ទាំងស្រុង​នឹង​ពណ៌​ក្រ​ម៉ៅ នៃ​ប្រភេទរ​មាស​ស​បច្ចុប្បន្ន​នៅ​ទ្វីបអាមេរិក​។ ប្រការ​នេះ​ផ្ទុយស្រឡះ​នឹង​ការព្យាករណ៍​បឋម​ក្រោយ​ពេល​គេ​កំណាយ​ឃើញ​។​

​ពណ៌​រោម​របស់​រមាស​ជំនាន់​នោះ​ខុសប្លែក​ទាំងស្រុង​នឹង​រមាស​ប្ចុប្បន្ននៅ​អាហ្វ្រិក ភាព​ស្រឡាំងកាំង​បន្ទាប់​គឺ​ទំហំ​របស់ Sasha​។ លទ្ធផល​វិភាគ​ធ្មេញ បង្ហាញថា កូន​សត្វរ​មាស​នេះ បាន​ស្លាប់​អាយុ​ទើប ៧​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​ទំហំ​ខ្លួន​របស់​វា គឺ​ប៉ុន​កូនរ​មាស​បច្ចុប្បន្ន​ដែល​មាន​អាយុ ១៨​ខែ​។ អាច​និយាយ​ម្យ៉ាងទៀត​ថា អម្បូរ​រមាស​រោម​ក្រាស់​ដែល​ផុត​ពូជ​ទៅ​ហើយ​នោះ​មាន​ទំហំ​ធំ​ជាង​អម្បូរ​រមាស​បច្ចុប្បន្ន​មាន​នៅ​ទ្វីបអាមេរិក ។ កុយរមាស​ដែល​ទើប​ពន្លេច​ចេញ​របស់​វា​ក៏​អាច​ប្រៀបធៀប​បាន​។​

Sasha មាន​ទំហំ​ធំ​ជាងរ​មាស​បច្ចុប្បន្ន​

​គេ​នៅ​ពុំ​ទាន់​ដឹង​ច្បាស់លាស់​ថា Sasha ជា​ភេទ​ឈ្មោល ឬ​ញី ព្រោះ​តែ​វា​ពុំ​នៅ​សេសសល់​គ្រឿងក្នុង​ទៀត​។ ក្នុង​ភាសា​រុស្ស៊ី Sasha ជា​ឈ្មោះ​ហៅ​សម្រាប់​ក្មេងប្រុស ឬ​ក្មេងស្រី​ក៏បាន​។​

​តាម​អ្នកវិទ្យាសាស្ត្រ​នោះ​មូលហេតុ​ដែល​នាំ​ឲ្យ​រមាស​នេះ​ស្លាប់​គឺអាច​លង់ទឹក​បឹង ភក់​ល្បាប់ មុន​ពេល​រាងកាយ​វា​ត្រូវ​បាន​បង្កក​។ តាម​អ្នកជំនាញការ​ដដែល​ឲ្យដឹងថា វា​បាន​ប្តូរ​រោម​មុនពេល​ស្លាប់​។​

​រមាស​រោម​ក្រាស​ត្រូវបាន​គេ​ចាត់ទុកថា ផុត​ពូជ​តាំងពី​១​ម៉ឺន​ឆ្នាំ​មនុ​ម្លេះ ពួក​រស់នៅ​ទ្វីបអឺរ៉ុប និង​ប៉ែក​ខាងជើង​អាស៊ី​។ រីឯ​ការ​ផុត​ពូជ​របស់​វា​គឺ​បណ្តាល​មក​ពី​បម្រែបម្រួល​ធាតុ​អាកាស និង​ការ​ប្រមាញ់​ចាប់​របស់​មនុស្ស​៕ សូ​យ​ន​

 

×