Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ​គុណ​ ញឹម កោះហៅ​ប្រធានការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ មក​អគ្គនាយក​គយ​និង​រដ្ឋាករ ដើម្បី​បំភ្លឺ​ការងារ​មួយចំនួន​

spot_img

​ភ្នំពេញ​ ៖ លោក​គុណ ញឹម អគ្គនាយក​គយ និង​រដ្ឋាករ បាន​កោះហៅ​លោក ឈួន សោភា ប្រធានការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ ដែលមាន​ទីស្នាក់ការ​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៥ ជិត​ស្ពាន​ទឹកថ្លា ខេត្តបន្ទាយមានជ័យ មកកាន់​អគ្គនាយកដ្ឋាន​ដើម្បី​បំភ្លឺ​ការងារ​មួយចំនួន ។​

​ប៉ុន្តែ​ទោះជា​យ៉ាងណា​លោក​អគ្គនាយក​គយ​និង​រដ្ឋាករ មិនបាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​នៅក្នុង​លិខិត​នោះឡើយ​។ គេ​មិនដឹងថា​បំភ្លឺ​រឿង​អ្វីខ្លះ​នោះទេ គ្រាន់តែ​មន្ត្រី​គយ​មួយចំនួន​ខ្សឹបខ្សៀវ​គ្នា​ថា បើ​គ្មាន​ភាពមិនប្រក្រតី​ពាក់ព័ន្ធ​ការងារ​ពន្ធគយ​ទេ ក៏​អគ្គនាយក​មិន​ហៅ​មក​បំភ្លឺ​ដែរ​។​

​យោងតាម​លិខិត​កោះហៅ​របស់លោក​គុណ ញឹម អគ្គនាយក​គយ និង​រដ្ឋាករ​ចេញ​កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៩ កន្លងទៅនេះ បាន​កោះហៅ លោក ឈួន សោភា អត្ថ​លេខ​៤៣៦ មាន​តួនាទី​ជា​ប្រធានការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​តំបន់​៥ អោយចូល​ខ្លួន​មក​បំភ្លឺ​នៅ​នាយកដ្ឋាន​ហិរញ្ញវត្ថុ និង​បុគ្គលិក ដែលមាន​ទីតាំងនៅ​អគ្គា​វឌ្ឍនៈ កា​ពី​តា​ល់ នៅវេលា​ម៉ោង​១៤ និង​៣០​នាទី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩ ។​

​គេ​មិនដឹងថា លោក​ឈួន សោភា មាន​កំហុស​ពាក់ព័ន្ធ​នឹង​ការងារ​អ្វី​នោះទេ បាន​ដល់​ថ្នាក់​អគ្គនាយក​កោះហៅ អោយមក​បំភ្លឺ​យ៉ាង​ប្រញាប់ប្រញាល់​បែបនេះ តែ​អ្នកដឹង​រឿង​បាន​អះអាងថា បើ​គ្មាន​រឿង​ទេ មិនដែល​នៅ​សុខៗ​មេ​ហៅ​អោយមក​បំភ្លឺ​នោះឡើយ​។​

​តាម​មន្ត្រី​គយ​មួយរូប​បាន​បង្ហើប​អោយដឹងថា ចាប់តាំងពី​លោក​ឈួន សោភា ត្រូវបានតែងតាំង​ជា​ប្រធានការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់ ៥​ដែលមាន​ទីស្នាក់ការ​នៅតាម​ផ្លូវជាតិ​លេខ​៥​ក្បែរ​ស្ពាន​ទឹកថ្លា ខេត្តបន្ទាយមានជ័យ បាន​ប្រមាណ​១​ឆ្នាំ​មកនេះ គឺ​លោក​ឈួន សោភា ធ្លាប់​ត្រូវបាន​អគ្គនាយក កោះហៅ​មក​បំភ្លឺ​ចំនួន​៣​លើក​ហើយ​រួមទាំង​លើក​នេះ​ផង​។​ក្នុងនោះ​កន្លងមក លោក​ឈួន សោភា ធ្លាប់​បំពេញការងារ​មិន​ប្រក្រតី​ជាច្រើន​រហូតដល់​អ្នករ​ក​ស៊ី​ក៏​ធ្លាប់​ប្ដឹង កូនចៅ​ក៏​ធ្លាប់​ប្ដឹង​ដែរ ហើយ​រករឿង​ដក​បញ្ឈរជើង​កូនចៅ​ដែល​គ្នា​គ្មាន​កំហុស​ទៀតផង​។​

​កាលពី​ជិត​១​ឆ្នាំមុន ក្រោយពី​អគ្គនាយក​តែងតាំង​តួនាទី​ជា​ប្រធាន​គយ​តំបន់​៥​នេះ មិនទាន់បាន​ប៉ុន្មាន​ខែ​ផង មាន​អ្នករកស៊ី និង​ក្រុមហ៊ុន​រថយន្តក្រុង ដែល​រត់​ពី​ភ្នំពេញ​ប៉ោយប៉ែត​ជាច្រើន​ក្រុមហ៊ុន បាននាំគ្នា​រាយការណ៍ ពី​សកម្មភាព​ទារលុយ​ក្បាល​រថយន្ត​តាមតែ អំពើ​ចិត្ត មាន​បង់​ក្បាល​រថយន្ត​ផង បង់ថ្លៃ​បាយ​ផង បង់​របប​មេ​ផង ខណៈដែល​រថយន្តក្រុង​ទាំងអស់នោះ ក្រៅពី​ដឹក​អ្នកដំណើរ មាន​ដឹកទំនិញ​ថែម​បន្តិច​ប​ន្ទួ​ច​តែប៉ុណ្ណោះ​។ កាលណោះ ចំពោះ​រថយន្តក្រុង​ដឹក​ឥ​វ៉ាន់​លាយ​ជាមួយ​អ្នកដំណើរ គឺ​ត្រូវ​បង់​អោយ​ក្រុម​គយ​ចល័ត​តំបន់​៥​ខាងលើ​ពី​៦​ទៅ ៧​លាន​រៀល​ក្នុង​១​ខែ​សម្រាប់​រថយន្ត​១​គ្រឿង ហើយ​បើ​ក្រុមហ៊ុន​មាន​រថយន្ត​៥​គ្រឿង​ត្រូវ​រត់​ឆ្លងកាត់​ប៉ុ​ស្ដ៏​របស់គាត់​គឺ​ត្រូវ​បង់គុណ​ចំនួន​លុយ​តាម​ចំនួន​ក្បាល​រថយន្ត ជាក់ស្ដែង មិនតែប៉ុណ្ណោះ​មន្ត្រី​គយ ដែលជា​អ្នក​ពូកែ​គាប​ទារលុយ​ខ្លាំងជាងគេ ដែល​កាលណោះ​គេ​ស្គាល់ឈ្មោះ​អឿន និង​ឈ្មោះ​រី នោះ នៅ​ឆ្លៀត​អោយ​ម្ចាស់​រថយន្ត ក្រុង​បង់​របប​មេ​ប្រចាំខែ (​លោក ឈួន សោភា​) ចំនួន​១​លាន​រៀល​ក្នុង​រថយន្ត​មួយគ្រឿង​ថែមទៀត​។​

​តាម​អ្នកដឹង​រឿង​បាន​បង្ហើប​ប្រាប់​អោយដឹងថា បច្ចុប្បន្ន​យ៉ាងហោចណាស់​ក៏មាន​រថយន្តក្រុង​ដឹក​អ្នកដំណើរ និង​ឆ្លៀត​ដឹកទំនិញ​លាយ​ជាមួយ​រត់​ពី​ភ្នំពេញ​ទៅ​ប៉ោយ ប៉ែត​ខ្ទង់​១០​ក្រុមហ៊ុន​ដែរ ហើយ​ក្នុង​មួយក្រុម​ហ៊ុន​មាន​រថយន្ត​រត់​ពី​២​ទៅ​៣​គ្រឿង ដែល​សរុប​ទាំងអស់​ក្នុង​១​ខែ មាន​រថយន្ត​រត់​ជិត​៣០​គ្រឿង​ឯណោះ​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​ឈួន សោភា បានឡើយ ៕​ ​ដោយ ​៖ ​កូ​ឡាប​

spot_img
×