ក្នុងការប្រកួតTenis តារាវាយ Tenis, Marin ជនជាតិក្រូអាត ដោយចៃដន្យ បានវាយបាល់ខ្ទាតចំក្មេងស្រីជាអ្នកជំនួយការរើសបាល់ធ្វើឲ្យរបួស។
ពេលនោះ Marin បានវាយបាល់ដោយប្រើកម្លាំងយ៉ាងខ្លាំងចេញក្រៅគំនូស តែវាខ្ទាតចំពោះក្មេងស្រីដែលកំពុងឈរចាំរើសបាល់នៅជ្រុងម្ខាងទៀត។ ក្មេងស្រីពិតជាឈឺរហូតដល់ស្រក់ទឹកភ្នែក តែពុំហ៊ានចាកចេញពីកន្លែងរបស់ខ្លួនឡើយ។
Juan Martín គូប្រកួតរបស់ Marin ក្នុងការប្រកួតនេះបានសម្លឹងឃើញទឹកមុខឈឺចាប់របស់ក្មេងស្រីក៏ពុំចាប់អារម្មណ៍ដល់ការប្រកួតទៀត ហើយដើរសំដៅទៅកាន់នាងតូចដើម្បីសាកសួរ។ បន្ទាប់មកគាត់លើកដៃជាសញ្ញាឲ្យក្រុមបុគ្គលិកជំនួយការរកមនុស្សប្តូរ និងឲ្យនាងតូចត្រូវរបួសសម្រាក។
តាមធម្មតាគោលការនៃការប្រកួតបាល់ Tenis ពេលវាយបាល់ដំបូង ប្រសិនបើបាល់ចេញក្រៅ គឺគូប្រកួតអាចវាយគ្រាប់បាល់ទី២។ ប៉ុន្តែ Juan បែរជាពុំរវល់នឹងរឿងប្រកួត ហើយងាកទៅសួរសុខទុក្ខក្មេងស្រី។
អាជ្ញាកណ្តាលសម្រេចឲ្យ Marin អាចវាយបាល់បន្ថែមមួយគ្រាប់ទៀត។ Marin ដឹងថា ក្មេងស្រីបានរងគ្រោះដោយសារគ្រាប់បាល់របស់ខ្លួន ប្រមទាំងសំឡឹងឃើញគូប្រកួត Juan និងការសម្រេចចិត្តរបស់អាជ្ញាកណ្តាល លោកពេលថា “ខ្ញុំរង់ចាំទទួលការវាយបាលពី Juan Martín del Potro” ជាថ្មីម្តងទៀត ទស្សនិកជនបានក្រោកឈរទះដៃ ហើយខ្លះរំភើបដល់ស្រក់ទឹកភ្នែក។ ពិតណាស់ក្នុងការប្រកួតកីឡារឿងចាញ់ឈ្នះជារឿងដ៏មានសារៈសំខាន់ ប៉ុន្តែគូប្រកួតទាំង២ បានមាននូវទង្វើ “លើសពីការចង់ចាញ់ចង់ឈ្នះ” ជាហេតុធ្វើឲ្យទស្សនិកជនមិនស្ងើចសរសើរមិនបាន៕ ចន្ទ្រា