Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ ព្រមាន​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​មានតម្លៃ ២០០​ពាន់​លាន​ដុល្លារ ព្រោះ​កិច្ចចរចារ​ដើរ​ទៅ​មុខ​យឺត​ខ្លាំង​

​ប្រធានាធិបតី​អា​មេ​រិច បាន​និយាយថា គាត់​នឹង​ធ្វើ​ការដំឡើង​ពន្ធ​នាំចូល​លើ​ទំនិញ​ចិន ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ចំនួន ២០០​ពាន់​លាន​ដុល្លា ដោយសារតែ​កិច្ចចរចា​រលើ​ពាណិជ្ជកម្ម​រវាង​អា​មេ​រិច និង​ចិន ដំណើរការ​ទៅមុខ​យ៉ាង​យឺត​។​

​លោក​ត្រាំ បាន​បង្ហោះ​នៅលើ Twitter លោក​ដូច្នេះ​ថា “​ពន្ធ​នាំចូល​ចំនួន ១០​ភាគរយ អាច​នឹង​ឡើង​ដល់ ២៥​ភាគរយ​នៅ​ថ្ងៃ​សុក្រ ហើយ​ទំនិញ​មិន​គិត​ពន្ធ​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ចំនួន ៣២៥​ពាន់​លាន​ដុល្លា ក៏​អាច​ប្រឈម​នឹង​ការយកពន្ធ​ចំនួន ២៥​ភាគរយ​ដែរ​នា​ពេល​បន្តិចទៀត​”​។​

​លោក​ថ្លែងថា “​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយនឹង​ចិន​បាន​បន្ត ប៉ុន្តែ​យឺត​ខ្លាំងណាស់ ខណៈ​ដែល​ពួកគេ​ប៉ុនប៉ង​ធ្វើ​ការចរចារ​សាជាថ្មី​”​។​

​កាលពីដើមឆ្នាំ​នេះ លោក​ត្រាំ បាន​សម្រេចចិត្ត​ធ្វើ​ការពន្យា​ពេល​តំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន ដោយ​បញ្ជាក់​ថា កិច្ចចរចារ​រីកចម្រើន​ទៅមុខ​។​

​វិធានការ​របស់​លោក ត្រាំ បានដាក់​សម្ពាធ​យ៉ាងខ្លាំង​លើ​ចិន ខណៈ​ដែល​អនុនាយករដ្ឋមន្ត្រី​ចិន Liu He បាន​រៀបចំ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន​សប្តាហ៍​នេះ ដើម្បី​បន្ត​ការចរចារ​។​

​សូមបញ្ជាក់​ថា រហូតមកដល់​ពេលនេះ សហរដ្ឋ​អា​មេ​រិច​បាន​កំណត់​យក​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ ២៥០​ពាន់​លាន​ដុល្លា​អា​មេ​រិច ដោយ​អា​មេ​រិច​ចោទ​ចិន​ថា បាន​ធ្វើ​ពាណិជ្ជកម្ម​មិន​ស្មើភាព​គ្នា​។​

​ជុំវិញ​ការយកពន្ធ​នេះដែរ ចិន​ក៏​បាន​ធ្វើការ​វាយបក​វិញ ដោយ​បាន​យក​ពន្ធ​លើ​ផលិតផល​អា​មេ​រិច ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់ ១១០​ពាន់​លាន​ដុល្លា ដោយ​ចោទ​អា​មេ​រិច​ថា ជា​អ្នក​ផ្តើម​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សេដ្ឋកិច្ច​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

×