Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​នឹង​ប្អូនប្រុស​ដេនី​ក្វាន់ ៖ យើង​គួរប្រើ​ឯកសណ្ឋាន ឲ្យបាន​ត្រឹមត្រូវ តាម​ច្បាប់​កំណត់ តែ​បើ​យក​របស់​ផ្លូវការ មក​ច្នៃតាម​ការ​រវើរវាយ ពេល​ពុល​សារជាតិ​អ័រម៉ូន​

​ភ្នំពេញ ​៖ លោក គីម សាន តារា​សម្តែង បាន​ទទួលរង​នូវ​ការរិះគន់​ខ្លាំង ពី​មន្ត្រី​រដ្ឋាភិបាល ពាក់ព័ន្ធ​និង​ការ​ស្លៀក​សំលៀក​បំពាក់ ដែល​មាន​សញ្ញា​របស់​ក្រសួង​ទំនាក់ទំនង ជាមួយ ប្រធានរដ្ឋសភា​និង​អធិការកិច្ច ។ លោក​គឹម សាម ដែល​គេ​ស្គាល់​ថា ជា​ប្អូនប្រុស​របស់​អ្នកនាង​ដេនី​ខ្វាន់ និង​ជា​តារា​សម្ដែង បាន​ស្លៀក​សំលៀក​បំពាក់​បែបនេះ ចូលរួម​ក្នុង​កម្មវិធី​មួយ ហើយ​រូបភាព​ទាំងនោះ ត្រូវ​បាន​ចែកចាយ នៅលើ​បណ្ដាញ​សង្គម​។​

​ជាមួយនឹង​រូបភាព​សម្លៀក​បំពាក់​បែ​ប​នេះ បាន​បង្ក​ប៉ះពាល់ ដល់​រាជរដ្ឋាភិបាល ជាពិសេស អ្នក​ដែល​មាន​សិទ្ធិ​សម្លៀកបំពាក់ ដែល​មាន​ស្លាក​សញ្ញា​ស័ក្តិ​សម្គាល់ បែបនេះ ទាល់តែ ជា​មន្ត្រី​រាជរដ្ឋាភិបាល មានការ​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ ប៉ុន្តែ​បែរជា​ត្រូវបាន​លោក​​គឹម សាន យក​មក​កែច្នៃ​សញ្ញា​ស័ក្តិ យក​មក​តុបតែង ជាមួយ​អាវ​ពណ៌​ក្រហម ធ្វើ​ជា​របៀប​លេង​កម្សាន្ត​សប្បាយ​ទៅវិញ ព្រោះ​ថា​សញ្ញា​ស័ក្តិ​ទាំងនោះ គេ​ពាក់​ជាមួយនឹង​ខោអាវ​ពណ៌​ស សម្រាប់​កម្មវិធី​ធំៗ​របស់​មន្ត្រី​រាជរដ្ឋាភិបាល តែប៉ុណ្ណោះ មិនមែន​ចេះតែ​នឹកឃើញ យក​សម្លៀក​បំពាក់​បែប​នេះ យក​មក​ស្លៀកពាក់​នោះទេ​។​

​ជាមួយ​ករណីនេះ លោក នុត ស​វនា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ បាន​សរសេរ​ប្រតិកម្ម នៅលើ​ហ្វេ​សប៊ុក​ផ្លូវការ​ថា បើ​ពាក់​ថតកុន ឬ​ថត​សារ​អប់រំ យើង​គួរប្រើ​ឯកសណ្ឋាន​ឲ្យបាន​ត្រឹមត្រូវ តាម​ច្បាប់​កំណត់ តែ​បើ​យក​របស់​ផ្លូវការ​មក​ច្នៃ តាម​ការ​រវើរវាយ ពេល​ពុល​សារជាតិ​អ័រម៉ូន ឬ​បូ​ថក់ វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួន​។​

​លោក នុត ស​វនា បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ “​ការប្រើប្រាស់ សញ្ញា​សក្តិ និង​ឯកសណ្ឋាន របស់​ស្ថាប័ន​សាធារណៈ សុទ្ធតែ​ត្រូវបាន​កំណត់​ដោយ​ព្រះរាជក្រឹត្យ (​លើកលែង​តែ​សន្តិសុខ​ខណ្ឌ ដែល​ជា​កម្រិត មូលដ្ឋាន​)​។ ជាក់ស្តែង បើ​ខ្ញុំ​មិន​ច្រលំ​ទេ សញ្ញា​សក្តិ និង​ស្លាក​សញ្ញា ដែល​នាយប្រុញ​កំពុងឡ​ង់​សេនេះ​ជាប្រ​ភេទ​ត្រូវបាន​ដាក់ឲ្យ​ប្រើ​ជា​មួយ​អាវ​ស ខោស ដោយ​មន្ត្រីជាន់ខ្ពស់ ថ្នាក់​វរមន្ត្រី ឬ​ឧត្តមមន្ត្រី របស់​ស្ថាប័ន​ទំនាក់ទំនង​រដ្ឋសភា ព្រិទ្ធសភា និង​អធិការកិច្ច សម្រាប់​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​របស់​ព្រះករុណា​ជា​អង្គ​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ បើ​ពាក់​ថតកុន ឬ​ថត​សារ​អប់រំ យើង​គួរប្រើ​ឯកសណ្ឋាន​ឲ្យបាន​ត្រឹមត្រូវ​តាម​ច្បាប់កំណ​ត់ តែ​បើ​យក​របស់​ផ្លូវការ​មក​ច្នៃ​តាម​ការ​រវើរវាយ​ពេល​ពុល​សារជាតិ​អ័រម៉ូន ឬ​បូ​ថក់ វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួន​។ អញ្ចឹង​ហើយ​បានជា​គេ​តែងតែ​ទូន្មាន​ថា “​ពេល​ស្រវឹង សូម​កុំ​បើកបរ​”៕​ ​ដោយ​ ៖​ កូឡាប​

×