មានហេតុការណ៍ផ្ទុះរថយន្តដឹកប្រេងមួយគ្រឿងនៅក្នុងប្រទេសនីហ្សេ បណ្តាលឲ្យមនុស្សចំនួន ៥៥នាក់ឆេះស្លាប់យ៉ាងអាណោចអាធ័ម។ ជនរងគ្រោះភាគច្រើនជាអ្នកដែលបានចូលទៅដងប្រេង ក្រោយពេលមានរថយន្តមួយគ្រឿងក្រឡាប់ហៀរប្រេងមកយ៉ាងច្រើន។
ហេតុការណ៍នោះកើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ នៅតាមបណ្តាយផ្លូវទៅកាន់ព្រលានយន្តហោះ ស្ថិតក្នុងទីក្រុង Niamey។
មនុស្សចំនួន ៣៧នាក់ផងដែរ បានរងរបួសក្នុងគ្រោះអកុសលនោះ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Mohamed Bazoum។
ជនរងគ្រោះជាច្រើនរងរបួសឆេះយ៉ាងខ្លាំង ហើយចំនួនអ្នកស្លាប់អាចនឹងកើនឡើង។
សូមបញ្ជាក់ថា ការក្រឡាប់រថយន្តដឹកប្រេងនៅក្នុងប្រទេសនេះតែងកើតមានឡើងញឹកញាប់ ហើយវាគឺជាប្រទេសអ្នកផលិតប្រេងដ៏ធំមួយ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN