អ្នកកាសែតចំនួន ២នាក់របស់ទីភ្នាក់ងារសារពត៌មាន Reuters ដែលត្រូវបានអាជ្ញាធរមីយ៉ានម៉ា ចាប់ដាក់គុក ជុំវិញការធ្វើសេចក្តីរាយការណ៍ដ៏រសើបពីរឿងសម្លាប់រង្គាលលើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីជាប់គុកអស់រយៈពេលជាង ៥០០ថ្ងៃ។
លោក Wa Lone និង Kyaw Soe Oo ត្រូវបានដោះលែងឲ្យមានសេរីភាពវិញនៅថ្ងៃអង្គារនេះ តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះក្រោយពេលបណ្តឹងឧទ្ធរណ៍របស់ពួកគេត្រូវបានបដិសេធ។
អ្នកកាសែតទាំងពីរ ដែលទទួលបានពានរង្វាន់ផ្នែករាយការណ៍ (Pulitzer Prize for International Reporting) ត្រូវបានតុលាការមីយ៉ានម៉ាកាត់ទោសឲ្យជាប់គុកចំនួន ៧ឆ្នាំក្នុងម្នាក់ ពីបទចែកចាយពត៌មានសម្ងាត់ដែលប៉ះពាល់ដល់សន្តិសុខជាតិ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN