កាសែត Middle East Eye ចុះផ្សាយថា ថ្មីៗនេះ ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas ត្រូវបានអញ្ជើញទៅកាន់រដ្ឋធានី Riyadh របស់ Saudi Arabia ដើម្បីចូលរួមកិច្ចសន្ទា ជាមួយមហាក្សក្សត្រ និងរាជទីយាទ Mohammed bin Salman។

បរិបទនេះកើតឡើងភ្លាម ក្រោយពេលលោក Abbas បានប្រកាសនៅក្នុងសន្និសីទអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) នាទីទីក្រុង Istanbul ប្រទេសទួគី កាលពីថ្ងៃ ១៣/១២ថា នឹងពុំបន្តទទួលយកតួនាទីអាជ្ញាកណ្តាលរបស់អាមេរិក ក្នុងដំណើរការចរចាស្វែងរកសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។
រាជទីយាទ Salman ប្រាប់ប្រធានាធិបតី Abbas ថា “អាមេរិកគឺជាប្រទេសតែមួយគត់មានកម្រិតឥទ្ធិពល” ទាក់ទងដល់ដំណើរការសន្តិភាពនៅអ៊ីស្រាអែល និងប៉ាឡេស្ទីន។ តាមមន្ត្រីប៉ាឡេស្ទីន ឲ្យដឹងថា រាជទីយាទអារ៉ាប៊ីសាអូឌីត បានអះអាងប្រាប់លោក Abbas ៖ “អាមេរិកជាប្រទេសតែមួយគត់មានឥទ្ធិពលពិតប្រាកដលើប៉ាឡេស្ទីន និង ជាប្រទេសតែមួយគត់អាចបញ្ចុះបញ្ចូលអ៊ីស្រាអែល ។ ក្នុងដំណើរការស្វែងរកសន្តិភាពណាមួយក៏ដោយ ហើយពុំមានអ្នកណាអាចធ្វើរឿងនេះបានទេ ទោះបីសហគមអឺរ៉ុប រុស្ស៊ី ឬចិន”។
“រាជទីយាទ Salman នៅបានអះអាងប្រាប់ទៀតថា “អាមេរិកត្រៀមបម្រុងនូវកិច្ចព្រមព្រៀងសន្តិភាពមួយ ហើយការចាប់ផ្តើមនៃកិច្ចព្រមព្រៀងនេះហាក់ដូចនៅជាពុំភ្លឺស្វាងប៉ុន្មានទេ ប៉ុន្តែវាមានទីបញ្ចប់មួយយ៉ាងល្អប្រសើរ”។
មន្ត្រីប៉ាឡេស្ទីនម្នាក់បានឲ្យដឹងថា ក្នុងជំនួបថ្មីបំផុតជាមួយលោក Abbas រាជទីយាទវ័យ ៣២ឆ្នាំអង្គនេះ បានប្រើប្រាស់យុទ្ធវិធី “ការទូតទន់ភ្លន់” ប្រឹងប្រែងបញ្ចុះបញ្ចូលប្រធានាធិបតីប៉ាឡេស្ទីនឲ្យបវិលត្រឡប់ចូលដំណើរការពារសន្តិភាពមជ្ឈិមបូព៌ាគាំទ្រដោយអាមេរិកវិញ។ មន្ត្រីដដែលក៏បានប្រាប់ថា លោក Abbas អះអាងច្បាស់លាស់រាជទីយាទ Salman ថា លោកនឹងធ្វើតាមដំណើរការចរចាស្វែងរកសន្តិភាពណាក៏ដោយដែលមាន “អត្ថន័យ”។ តាមនោះប្រធានាធិបតី Abbas តែង “បន្សល់ច្រក” នូវលទ្ធភាពថា ប្រសិនអាមេរិក ប្រកាសពីដំណើរការចរចាសន្តិភាពផ្អែកលើដំណោះស្រាយរដ្ឋាភិបាល ២ និងខ្សែបន្ទាត់ព្រំដែនឆ្នាំ ១៩៦៧ ហើយទទួលស្គាល់ប៉ែកខាងកើតជេរ៉ូសាឡឹម ជារដ្ឋធានីរបស់ប៉ាឡេស្ទីន នោះយើងខ្ញុំត្រៀមជាស្រេចចូលររួមក្នុងដំណើរការចរចានោះ”។
“ប៉ុន្តែប្រសិនពួកគេចង់ឲ្យយើងខ្ញុំចូលរួមដំណើរការចរចាសន្តិភាព លំអៀងទៅអ៊ីស្រាអែល នោះប្រាកដណាស់យើងខ្ញុំពុំអាចចូលរួមបានឡើយ”។
