Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បន្ត​រកឃើញ​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ កាលពី​ព្រឹក​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​បន្ត​ចុះ​ត្រួតពិនិត្យ​មុខម្ហូប​ស្រស់ ឬ​គ្រឿង​សមុទ្រ​ស្រស់ៗ អាហារ​វេច​ខ្ចប់​ស្រាប់ និង​ត្រួតពិនិត្យ​កាលបរិច្ឆេទ​ទំនិញ​ជាច្រើន​ប្រភេទ​ទៀត ដែល​អាជីវករ​ដាក់​លក់​នៅ​ផ្សារ​ពាណិជ្ជកម្ម ផ្សា​ក្តាម ដាក់​លក់​តាម​ផ្ទះ និង​ផ្សារ​ទំនើប ឬ​ម៉ា​ត របស់​ថៅកែ​ជនជាតិ​ចិន នា​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ​។​

​លោក ជា ប៉ិច អនុ​​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា គោលបំណង​នៃ​ការចុះ​ត្រួតពិនិត្យ ទំនិញ របស់​មន្ត្រី​កាំកុងត្រូល ដើម្បី​ស្រាវជ្រាវ ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ​ខូច​គុណភាព ក្លែងបន្លំ​ស្លាក​សញ្ញា ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន​សារធាតុ​គីមី​ហាមឃាត់ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​។​

​លោក ជា ប៉ិច បន្តថា នៅក្នុង​សកម្មភាព​ចុះ​ត្រួតពិនិត្យ​ចំណីអាហារ និង​ទំនិញ​ផ្សេងៗ កាលពី​ព្រឹក​ថ្ងៃទី​៨ ខែ​ឧសភា​នេះ មន្ត្រី​ជំនាញ​បាន​ដក​យក​គំរូ​ម្ហូបអាហារ​មួយចំនួន មក​ធ្វើ​តេស្ត​បឋម​រួមមាន​៖ បង្គា​រ មឹក ត្រី​ប្រឡាក់ ត្រី​ស្រស់ ត្រី​ចំហុយ និសណ្តែកបណ្តុះ​ជាដើម ដើម្បី​រក​សារធាតុ​គីមី​ហាមឃាត់ ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។​

​ព្រម​ជាមួយ​គ្នា​នោះ មន្ត្រី​ជំនាញ បាន​ធ្វើ​ការត្រួតពិនិត្យ​រក​ភាព​មិន​អនុលោម​នៅលើ​សំបក​វេច​ខ្ចប់​ផលិតផល​ម្ហូបអាហារ​ជាច្រើន​ប្រភេទ​ទំនិញ​ផងដែរ​។

​លោក ជា ប៉ិច បញ្ជាក់ថា ជា​លទ្ធផល មន្ត្រី​ជំនាញ​ពុំ​បាន​រកឃើញ​មាន​វត្តមាន​សារធាតុ​គីមី​ហាមឃាត់ នៅ​លើ​ផលិតផល​ម្ហូបអាហារ​ខាងលេ​ី​នោះទេ ប៉ុន្តែ​បាន​រកឃើញ​ការ​ដាក់​តាំង​លក់​ទំនិញ​ខូច​គុណភាព ហួស​កាល​បរិច្ឆទ​ប្រើប្រាស់ គឺ​មុខទំនិញ​ប្រេងខ្យង​ចំនួន ១២​ដប ស្មេី​រនឹង ៣,១២​គីឡូក្រាម នៅ​ផ្សារ​ម៉ា​ត​ហ័ន​ជី​គូ ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិន​។

​លោក​បន្តថា ចំពោះ​មុខ​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ គឺ​ប្រេងខ្យង​ខាងលើនេះ បន្ទាប់មក​មន្ត្រី​ជំនាញ បាន​ធ្វើ​កំណត់ហេតុ​រួច ក៏​បាន​ដកហូត ទំនិញ​ទាំងនោះ​យកទៅ​រក្សាទុក​នៅ​សាខា​ខេត្ត​ព្រះសីហនុ​ដើម្បី​ធ្វើ​ការកម្ទេច​ចោល និង​បាន​ធ្វើ​ការណែនាំ​ដល់​អាជីវករ​ដទៃ ឲ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ដើម្បី​ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នឹង​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់​ថែម​ទៀត​ផង​។​

​ត្រង់​ចំណុច​នេះ លោក ជា ប៉ិច អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​អាជីវករ ឲ្យចូល​រួមសហការ​ជាមួយម​ន្ត្រី​កាំកុងត្រូល ដើម្បី​សុវត្ថិភាព​ចំណីអាហារ​គ្មាន​សារធាតុ​គីមី ឲ្យបាន​ទាំងអស់គ្នា ប្រយោជន៍​រួម​ចំណែក​ជួយ​ថែរក្សា​សុខភាព​ប្រជាពលរដ្ឋ នៅ​តាម​ក្រុមគ្រួសារ​នី​មួយៗ​ឲ្យមាន​សុខភាព​ល្អ​៕ ដែន សីមា​

spot_img
×