ភ្នំពេញ៖ ឧត្តមសេនីយ៍ឈុំ សុជាត បានថ្លែងថា នៅពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយ នៅពេលប្រទះឃើញរំសេវជាច្រើន នៅខេត្តកំពង់ធំ ដោយលោកបានបញ្ជាក់ថា ក្រុមហ៊ុនចិន បានយកមកដោយស្របច្បាប់ ដើម្បីបំផ្ទុះរ៉ែតែប៉ុណ្ណោះ មិនមានបំណងអ្វីផ្សេងនោះទេ។
បើតាមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី ៩ ខែឧសភានេះ នាយឧត្តមសេនីយ៍ ឈុំ សុជាត នាំពាក្យក្រសួងការពារជាតិ បានថ្លែងថា នាថ្មីៗនេះមានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីសមត្ថកិច្ចបានប្រទះឃើញរំសេវជាច្រើន នៅក្នុងភូមិកំណប់ ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
លោកបានបន្តថា “ខ្ញុំសូមបញ្ជាក់ថា ករណីនេះ មិនមែនជាភេរវកម្មនោះទេ ។ តាមព័ត៌មានបឋម បានឱ្យដឹងថា រំសែវទាំងនោះ គឺក្រុមហ៊ុនរុករករ៉ែស្របច្បាប់នៅតំបន់នេះ បាននាំចូលមក ដើម្បីធ្វើការបំផ្ទុះយករ៉ែរបស់ពួកគេ ។ ដូច្នេះសូមសាធារណជនជ្រាបជាព័ត៌មាន” ៕ ដោយ ៖ កូឡាប