Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម​សខេង ប្រកាស​តែងតាំង អភិបាល​ខេត្ត​បន្ទាយមានជ័យ​

​បន្ទាយមានជ័យ​ ៖ ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​អភិបាល អភិបាលរង នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃ​សុក្រ ៧​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​បន្ទាយមានជ័យ​។​

​លោក អ៊ុ រាត្រី អភិបាលរង​ខេត្ត ត្រូវបាន​រាជរដ្ឋាភិបាល តែងតាំង​ជា​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ថ្មី ជំនួស​តំណែង លោក សួន បវរ ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច រាជរដ្ឋាភិបាល ទៅ​បម្រើ​ការងារ​នៅ​ក្រសួង​មហាផ្ទៃ​។ ការសម្រេច​ផ្លាស់ប្តូរ និង​ផ្ទេរ​តំណែង​អភិបាល​ខេត្ត​បន្ទាយមានជ័យ​នេះ ធ្វើឡើង​តាម​ការ​ទូលថ្វាយ​ដោយសម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ការផ្លាស់ប្ដូរ​ភារកិច្ច​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក សួន បវរ ខាងលើនេះ បាន​កើតមានឡើង ក្រោយពី​លោក សួន បវរ ត្រូវបាន​ស្ដ្រី​ម្នាក់​អះអាង​ថា ជា​ស្រី​កំណាន់​បាន​ប្ដឹងប្ដល់ និង​ទម្លាយ​រឿងអាស្រូវ ពាក់ព័ន្ធ​ទៅនឹង​ចំណង​ស្នេហា​របស់​ពួកគេ ដែល​ធ្លាប់​រស់នៅ​ជាមួយ​គ្នា​លួចលាក់​ជាច្រើន​ឆ្នាំ​៕​ ​ដោយ ​៖​ កូឡាប​

×