ភ្នំពេញ៖ ក្រុមហ៊ុនស្រាបៀរ លីអូ បានអញ្ជើញដេប៉ូចែកចាយប្រចាំកម្ពុជា មកពីបណ្តាខេត្ត ក្រុង នានា ទៅទស្សនកិច្ចនៅក្នុងរោងចក្រផលិតស្រាបៀរ លីអូ ដ៏ធំទំនើប កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងខេត្ត ប៉ាងលេន ប្រទេសថៃ។
នេះជាបទពិសោធន៍ដ៏អស្ចារ្យមួយ របស់ដេប៉ូចែកចាយប្រចាំកម្ពុជា ដែលបានចូលទស្សនាទីតាំងផលិតស្រាបៀរលីអូ និងបានស្វែងយល់អំពីគុណភាពខ្ពស់នៃសារធាតុផ្សំ ដែលបានប្រើប្រាស់ដោយក្រុមហ៊ុនផលិតស្រាបៀរលីអូ និងស្តង់ដារល្អឥតខ្ចោះក្នុងការគ្រប់គ្រងគុណភាព ព្រមទាំងបច្ចេកវិទ្យាកម្រិតខ្ពស់ដែលបានរួមបញ្ចូលគ្នាទៅក្នុងដំណើរការនៃខ្សែចង្វាក់ផលិតស្រាបៀរ។
លោក Sorrasit Chatwattanakul អ្នកផលិតស្រាបៀរដែលមានពិសោធន៍ជាង16ឆ្នាំនៅប្រទេសថៃបានមានឲ្យដឹងថា “សមត្ថភាពរោងចក្រផលិតស្រាបៀរ លីអូ របស់យើងនេះ អាចផលិតបានដល់ទៅ 2.6 លានដប និង 4.0 លានកំប៉ុងក្នុងមួយថ្ងៃ ស្មើនឹង 2,900,000 លីត្រ ដោយប្រើឧបករណ៍ និងបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីផលិតស្របៀរមានគុណភាពខ្ពស់ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារនានាក្នុងរយៈពេល 2 សប្តាហ៍ រាល់ពេលធ្វើការកម្ម៉ង់ទុក”។ លោក Sorrasit Chatwattanakul បានបន្តទៀតថា “គ្រប់កំប៉ុងរបស់ស្រាបៀរ លីអូ មិនថាជាស្លាកសញ្ញាអក្សរថៃ ឬស្លាកសញ្ញាអក្សរអង់គ្លេសទេសុទ្ធសឹងតែត្រូវបានផលិតនៅក្នុងរោងចក្រប្រទេសថៃតែមួយ ដែលមានគុណភាព និងរសជាតិដូចគ្នា”។
លោក ឈឹម វឌ្ឍនៈ ជាម្ចាស់ភោជនីយដ្ឋាន សែនសប្បាយ ខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា “ខ្ញុំពិតជារំភើបរីករាយណាស់ដែលបានមករោងចក្រផលិតស្រាបៀរ លីអូ នៅទីនេះ។ អ្វីដែលពិសេសនោះ គឺខ្ញុំបានស្វែងយល់ពីដំណើរការនៃការផលិតស្រាបៀរ លីអូ ដោយប្រើឧបករណ៍ និងបច្ចេកវិទ្យាសុទ្ធតែទំនើបៗ”។
ស្រាបៀរ លីអូ ជាស្រាបៀរដ៏ពេញនិយម និងមានការគាំទ្រជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលមានគុណភាពខ្ពស់ រសជាតិស្រាលស្រទន់ និងស័ក្តិសមបំផុតសម្រាប់គ្រប់កម្មវិធី។
ស្រាបៀរ លីអូ កាន់តែរីករាយលើសពីក្តីប្រាថ្នា! ៕ ដោយ៖កូឡាប