Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ ចោទ​ចិន​ថា ៖ ​បាន​ធ្វើឲ្យ​ខូច​កិច្ចព្រមព្រៀង​ពាណិជ្ជក​ម្ម នៅពេល​វា​ជិត​បាន​សម្រេច​

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​បាន​ហៅ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​ថា “​ជាការ​វាយតប់​គ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ​” ហើយ​លោក​បាន​ចោទ​ទីក្រុង​ប៉េកាំង​ជា​ថ្មី​ទៀត​ថា ជា​អ្នក​ធ្វើឲ្យ​ខូច​កិច្ចព្រមព្រៀម នៅពេល​វា​ខិត​ជិត​ដល់​ការព្រមព្រៀង​គ្នា​ ។​

​ទោះបីជា​លោក​ត្រាំ បាន​និយាយថា​លោក​មាន​ទំនាក់ទំនង​មិនធម្មតា​ជាមួយនឹង​មេដឹកនាំ​ចិន​ក៏ដោយ ក៏​លោក​បាន​បញ្ជាក់ថា លោក​នឹង​មិន​ធ្វើ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឡើយ ប្រសិន​វា​មិនមែន​កិច្ចព្រមព្រៀង​ដែល​ល្អ​។​

​លោក​បាន​ថ្លែង​ប្រាប់​អ្នក​សារពត៌មាន​ដូច្នេះ​ថា “​ពួកយើង​កំពុង​មាន​ការឈ្លោះគ្នា​បន្តិច​បន្តិច​ជាមួយ​ចិន ពីព្រោះ​ពួកគេ​បាន​ប្រព្រឹត្តិ​មក​លើ​យើង​យ៉ាង​​អ​យុត្តិធម​៌អស់​រយៈពេល​ជាច្រើនទ​ស​វត្សន៍​មកហើយ​”​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន អា​មេ​រិច​បាន​បង្កើន​ពន្ធ​នាំចូល​លើស​ទ្វេដង​លើ​ទំនិញ​នាំចូល​​ពី​ចិន​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់ ២០០​ពាន់​លាន​ដុល្លា​។ អា​មេ​រិច​បាន​ដំឡើង​ពន្ធ​ពី ១០​ភាគរយ ទៅ ២៥​ភាគរយ​។​

​ប៉ុន្តែ​នៅ​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះដែរ ចិន​បាន​ធ្វើការ​សងសឹក​វិញ ដោយ​បានប្រកាសថា​នឹង​ធ្វើ​ការដំឡើង​ពន្ធ​ដែរ​លើ​ផលិតផល​នាំចូល​ពី​អា​មេ​រិច​ដែល​មាន​ទំហំ​ទឹកប្រាក់ ៦០​ពាន់​លាន​ដុល្លា​។ ការដំឡើង​ពន្ធ​នោះ​នឹង​ត្រូវ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី ១ ខែ​មិថុនា​ទៅ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​ ៖ Channelnewsasia​

×