Thursday, May 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខួប​អនុស្សាវរីយ៍​លេីក​ទី ៧៤ នៃ​ថ្ងៃ​បង្កេីត​កងកម្លាំង​នគរបាល​ជាតិ​

​ភ្នំពេញ​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៣​កេី​ត ខែ​ពិសាខ ឆ្នាំ​កុរ ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ នា​ទីស្តីការក្រសួង ក្រសួងមហាផ្ទៃ បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លេីក​ទី ៧៤ នៃ​ថ្ងៃ​បង្កេីត​កងកម្លាំង​នគរបាល​ជាតិ (១៦​ឧសភា​១៩៤៥-១៦​ឧសភា​២០១៩) ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោ​ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ត្រីនគរបាល​ជាតិ​គ្រប់​ជាន់ថ្នាក់​ផងដែរ​។​

គួររំលឹកថា កងកម្លាំង​នគរបាលជាតិ​ត្រូវបាន​បង្កេីត​ឡេីង​ក្រោម ស្នា​ព្រះហស្ត​របស់ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ដេី​ម្បី​រក្សា សន្តិសុខ​សណ្ដាប់ធ្នាប់ សាធារណៈ និង សុវត្ថិភាព​សង្គម ការពារ សុវត្ថិភាព សណ្ដាប់ធ្នាប់ នៃ​សកម្មភាព បាតុកម្ម កូដកម្ម បញ្ចៀស នូវ​រាល់ សកម្មភាព ភេរវកម្ម ទប់ស្កាត់ ឧក្រិដ្ឋកម្ម ឆ្លង ដែន ការពារ រាជរដ្ឋាភិបាល ស្របច្បាប់ ការពារ បាវ​នា​ជាតិ ជាតិ សាសនា ព្រះមហាក្សត្រ ការពារ រដ្ឋធម្មនុញ ។​

សូមបញ្ជាក់​ថា ក្រសួង​មហាផ្ទៃ​នឹង​រៀបចំ​ប្រព្រឹត្ត​នេះ​ធំ​ជាង​មុន​ដោយ​មាន​ការ តាំងពិព័រណ៍ នូវ​រូបថត អនុស្សាវរីយ៍​ជាច្រើន​នៃ​សកម្មភាព របស់​នគរបាល​គ្រប់​រាជធានី ខេត្ត និង​នាយកដ្ឋាន នានា​ដែល ចំណុះឲ្យ​ក្រសួង​មហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ​ផង​ដែរ ​៕​ ដោយ​ ៖​ កូឡាប​

×