Thursday, May 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​កាំកុងត្រូល​ខេត្ត​ស្វាយរៀង ចុះ​ពិនិត្យ​ទំនិញ​ជា​ច្រើន​មុខ នៅ​ផ្សារ​តា​ពៅ​ ក្រុង​បាវិត រកឃើញ​ទំនិញ​ខូច​គុណភាព​ជា​ច្រើន​មុខ​

(​ស្វាយរៀង​) ៖ ដើម្បី​ធានាបាន​សុវត្ថិភាព​ចំណីអាហារ សាខា​កាំកុងត្រូល​ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​១៦​ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ បាន​ចុះ​ពិនិត្យ​មុខទំនិញ ជាច្រើន​មុខ នៅក្នុង​ផ្សារ​តា​ពៅ​ ក្រុង​បាវិត បាន​រកឃើញ​ទំនិញ​ខូច​គុណភាព​ជា​ច្រើន​មុខ​មន្ត្រី​ជំនាញ​បាន​ដកហូត​យក​ទៅ​ដុត​កម្ទេច​ចោល​។​

​មន្ត្រី​កាំកុងត្រូល​បានអោយដឹងថា ដោយ​មាន​ការណែនាំ​ពី​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក ម៉ក់ ពេជ្ជ​រិទ្ធ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​កាំកុងត្រូល ក្នុងនោះ​កាំកុងត្រូល​ខេត្ត​ស្វាយរៀង តែងតែ​ចុះ​ពិនិត្យ​មុខទំនិញ​បាន​ជាច្រើនលើក ហើយ​ការចុះពិនិត្យ​មុខ​ទំនិញ​នៅ​ថ្ងៃនេះ ក្នុង​គោលបំណង​ធានា​បាន​សុវត្ថិភាព​ម្ហូបអាហារ ព្រោះ​វា​មាន​សារសំខាន់ ចាំបាច់​ណាស់ ក្នុងសង្គម​និង​ជីវភាព​ប្រចាំថ្ងៃ​។​

​មន្ត្រី​កាំកុងត្រូល​ខេត្ត​ស្វាយរៀង បាន​បន្តទៀតថា ការទទួលខុសត្រូវ​លើ​សុវត្ថិភាព​ម្ហូបអាហារ គឺជា​ការទទួលខុសត្រូវ​រួម​គ្នា ទាំង​ស្ថាប័ន​ជំនាញ ទាំង​អ្នក​នាំចូល អ្នក​ផលិត អ្នក​ចែកចាយ និង​អ្នក​ទាំងអស់​គ្នា ជា​អ្នក​ប្រើប្រាស់​ផងដែរ ព្រោះ​សុខភាព គឺជា​កត្តា​ចម្បង នៃ​ភាព​រស់រាន​​ជីវិត​។​

​មន្ត្រី​បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ បាន​ធ្វើការ​ពិនិត្យ​មុខទំនិញ​ជាច្រើន​មុខ ទាំង​គ្រឿងឧបភោគ​បរិភោគ​ប្រចាំ​ថ្ងៃ​ក្នុង​ផ្សារ​តា​ពៅ​នេះ ពុំ​បាន​រកឃើញ​សារធាតុ​គីមី​នោះទេ ចំណែក​អ្នកលក់ ក៏​បាន​យល់ព្រម​បញ្ឈប់​ការ ដាក់​លក់​ទំនិញ​ដែលខូច​គុណភាព ហួសការ​បរិច្ឆេទ​ប្រើប្រាស់ ព្រោះ​ពួកគេ​ទាំងអស់​នោះ​បាន​យល់ដឹង​នូវ​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ពលរដ្ឋ​។​

​ជាមួយគ្នា​នោះ មន្ត្រី​ជំនាញ បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ខេត្ត​ស្វាយរៀង សូម​មាន​ការ​ប្រយ័ត្ន ចំពោះ​ការបរិភោគ​ចំណីអាហារ ត្រូវ​ពិនិត្យ​មើល​ស្លាក​សញ្ញា​កាលបរិច្ឆេទ ឲ្យបាន​ច្បាស់លាស់ មុន​នឹង​ទិញ​យក​ទៅ​បរិភោគ​៕ ដោយ ៖ វ៉ៃកូ​

×