Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុមារ ធុច សា​លិក ដែល​ចេះ​ភាសាបរទេស​ជាង ១០ ភាសា មាន​ឱកាស​ទៅ​សិក្សា នៅ​ប្រទេស ចិន

​ប៉េកាំង ​៖ បើ​តាម​ការផ្សាយ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ហ្វេ​សប៊ុក​ផ្លូវការ​នៅ​ថ្ងៃ​ទី 18 ឧសភា ឆ្នាំ 2019 នេះ​បាន​ដឹងថា កុមារា​កម្ពុជា​ម្នាក់​ដែល​មាន​ភាពល្បីល្បាញ​យ៉ាងខ្លាំង នៅលើ​បណ្ដាញ​សង្គម កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅ ដោយសារ​សមត្ថភាព​និយាយ​ភាសាបរទេស​ជាច្រើន​ភាសា​នោះ ទីបំផុត​ទទួលបាន​ឱកាស​ចូល​រៀន នៅ​សាលា​ឯកជន​មួយ​កន្លែង ក្នុង​ខេត្ត Zhejiang ភាគ​ខាងកើត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រមទាំង​មាន​បំណងប្រាថ្នា ចង់​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ដ៏​ល្បី​មួយ នៅ​រដ្ឋធានី​ប៉េកាំង​ថែមទៀត​ផង​។

​កុមារា ធុច សា​លិក ដែល​មាន​វ័យ​១៤​ឆ្នាំ ត្រូវបាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ដោយ​ការសម្ដែង​រាំ ច្រៀង របស់​សិស្សានុសិស្ស​មក​ពី​សាលា Zhejiang Hailiang Foreign Language School ខណៈ​ដែលកុមារា​រូបនេះ ធ្វើដំណើរ​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិ Pudong ក្នុង​ទីក្រុង Shanghai កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅនេះ​។

​ក្រុមហ៊ុន Hailiang Group ជា​ក្រុមហ៊ុន​ផលិត​នូវ​ផលិតផល​ធ្វើ​ពី​ទង់ដែង ក្នុង​ទីក្រុង Zhuji និង​ជា​ម្ចាស់​សាលារៀន​ខាងលើ បាន​លើកឡើង​ថា ខ្លួន​នឹង​ឧបត្ថម្ភ​ដល់​ការសិក្សា​របស់​កុមារា សា​លិក និង​ចេញថ្លៃ​ពាក់កណ្ដាល នៃ​ការចំណាយ​ក្នុង​ការរស់នៅ​របស់​កុមារ​រូបនេះ​ក្នុង​ពេល​សិក្សា នៅ​សាកលវិទ្យាល័យ និង​ក្រោយ​បញ្ចប់​ការសិក្សា​ផងដែរ ប្រសិនបើ​សា​លិក មានបំណង​ចង់​បន្ត​ការសិក្សា​។​

​នេះ​ជា​លើក​ទី​២​ហើយ ក្នុង​ដំណើ​រទស្ស​កិច្ច​របស់ សាលិ នៅ​ប្រទេស​ចិន និង​បន្ត​ការសិក្សា​នៅ​ទីនោះ​ដោយ​ផ្ទាល់ ក្រោយ សាលិ ត្រូវបាន​មជ្ឈដ្ឋាន​នានា​ទទួល​ស្គាល់ ពី​សមត្ថភាព ទេព​កោសល និង​ភាព​វៃឆ្លាត​របស់​ប្អូន​។​

​សាលិ បាន​ធ្វើឲ្យ ពិភពលោក​ស្គាល់ ទាំង​ប្អូន​មិន​បានដឹងខ្លួន និង​ក៏​មិន​ដែល​ស្រ​ម៉ៃ​សូម្បីតែ​បន្តិច ថា​ខ្លួន​មាន​ថ្ងៃនេះ ហើយ​ធ្វើឲ្យ​
​ពិភពលោក​មាន​ការចាប់​អារម្មណ៍ និង​ទទួលស្គាល់​សមត្ថភាពរ​បស់​ប្អូន ក្រោយ​ប្អូន​បាន​បកស្រាយ​ចំរៀង​ជា​ភាសា​ចិន បាន​យ៉ាង​ពីរោះ និង​ការនិយាយ​ភាសារ​បរទេស​បាន​យ៉ាង​ស្ទាត់​ជាង​១០​ភាសារ​ទៀត​។​

​វីដេអូ របស់ សាលិ ក្រោយ​ភ្ញៀវទេសចរ​ស្ត្រី បង្ហោះ​មិនបាន​ប៉ុន្មាន​ម៉ោង​ផង​ទទួល​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង ធ្វើឲ្យបណ្តាញ​សារព័ត៌មាន​ក្នុងស្រុក និង​បរទេស ចុះ​ស្កាត់​ដើម្បី​ជួប​សម្ភាសន៍​ប្អូន​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

×