ភ្នំពេញ ៖ បណ្តាញសហគមន៍ព្រៃឡង់ នៅថ្ងៃទី ១៨ ខែឧសភានេះ បានចេញរបាយការណ៍ប្រចាំខែមេសា “ក្នុងកំឡុងខែមេសា បណ្តាញសហគមន៍ព្រៃឡង់បានកត់ត្រាសកម្មភាពកាប់ឈើខុសច្បាប់ចំនួន ៥៥ ករណី នៅក្នុងខេត្តព្រៃឡង់ទាំងបួន។” របាយការណ៍ប្រចាំខែ មេសា ២០១៩ ។
ប្រមូលទិន្នន័យដោយបណ្តាញសហគមន៍ព្រៃឡង់ទូទាំង៤ខេត្ត ។ បណ្ដាញសហគមន៍ព្រៃឡង់ បានបន្តចុះ ល្បាតព្រៃជាបន្តទៀតខណៈបទល្មើសក៏កំពុងតែបន្តកើតមាន។
បណ្ដាញសហគមន៍ព្រៃឡង់ បានប្រមូលទិន្នន័យបទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ អស់ជាងពីរទសវត្សរ៍មកហើយ។ ចាប់តាំងពីឆ្នាំ ២០១៥ មកនេះ បានកត់ត្រាជាប្រព័ន្ធចំនួនសរុប ៣៧២១ សកម្មភាពខុសច្បាប់ ជាមួយនឹងបច្ចេកវិទ្យាទូរស័ព្ទស្មាតហ្វូន។
ក្រៅពីសកម្មភាពកាប់ឈើខុសច្បាប់ បណ្ដាញសហគមន៍ព្រៃឡង់ក៏បានចងក្រងឯកសារអំពីបេតិកភណ្ឌធម្មជាតិ ដែលព្រៃឈើមានដូចជាប្រភេទឈើរុក្ខជាតិ ដែលមានប្រយោជន៍ សត្វ និងទីកន្លែងសក្ការៈ ដែលទាំងនេះ គឺជាតួលេខសម្រាប់ខែមេសាឆ្នាំ ២០១៩ ។
បណ្ដាញសហគមន៍ព្រៃឡង់ គឺជាសហគមន៍ដែលតាំងចិត្តការពារព្រៃឡង់ ដែលជាតំបន់ព្រៃឈើ ដែលកំពុងរងការគំរាមកំហែងសកម្មភាពកាប់បំផ្លាញខុសច្បាប់នៅតំបន់ភាគខាងជើង នៃប្រទេសកម្ពុជា ។ សហគមន៍ប្រមូលទិន្នន័យរាល់សកម្មភាពខុសច្បាប់នៅព្រៃឡង់ជាមួយនឹងបច្ចេកវិទ្យាទូរស័ព្ទដៃទំនើបតាំងពីខែកុម្ភៈ ឆ្នាំ ២០១៥ ។ ជាលទ្ធផលសហគមន៍បានឈ្នះពានរង្វាន់អន្តរជាតិជាច្រើន ៕ ដោយ៖កូឡាប