ភ្នំពេញ ៖ នៅថ្ងៃទី ១៨ ខែឧសភាឆ្នាំ ២០១៨ នេះ ក្រសួងធនធានទឹកនិងឧតុនិយមផ្សព្វផ្សាយលិខិតមួយរបស់អ្នកឧកញ៉ា ប៉ែន លឹមអគ្គនាយកក្រុមហ៊ុន ប៉ែន លឹម អ៊ីនធើណេសិនណលគ្រុប ដែលគោរពជូនលោករដ្ឋមន្ត្រី លឹម គានហោ ក្នុងករណីចុះសិក្សាលម្អិតនឹងធ្វើការសាងសង់របាំងការពារច្រាំងទន្លេមេគង្គ។
ក្នុងលិខិតដែលក្រសួងធនធានទឹកផ្សព្វផ្សាយនេះ ក្រសួងបានសរសេរអក្សរពណ៌ក្រហមខាងលើលិខិតនេះ ដោយដាក់ខ្លឹមសារថា “ក្លែងក្លាយ”។
ក្នុងលិខិតដែលគោរពជូនលោកលឹមគានហោ គឺក្រុមហ៊ុនស្នើសុំចុះសិក្សាលម្អិតនឹងធ្វើការសាងសង់របាំងការពារច្រាំងទន្លេមេគង្គតាមរូបមន្ត “យកទន្លេចិញ្ចឹមទន្លេ” ដោយក្រុមហ៊ុនជាអ្នកចេញចំណាយសោហ៊ុយរបស់ខ្លួនទាំងស្រុងជាមុន ៕ ដោយ ៖ កូឡាប