ភ្នំពេញ ៖ ក្រុមអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យាបានរកឃើញកំហុសបច្ចេកទេសនៅក្នុងកម្មវិធី WhatsApp ដែលអាចឱ្យជនអនាមិកលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់ ។ នេះបើតាមការផ្សាយរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២១ឧសភានេះ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ជនអនាមិកប្រើវិធីហៅទូរស័ព្ទចូលតាមកម្មវិធី WhatsApp របស់អ្នកប្រើទូទៅ រួចក៏បញ្ចូលកម្មវិធីសម្រាប់លួចយកទិន្នន័យនោះ ដែលគេជឿថាជាកម្មវិធីមកពីក្រុមហ៊ុន NSO Group ។
ដើម្បីទប់ស្កាត់ពីការលួចយកទិន្នន័យនេះ លោកអ្នកត្រូវតែធ្វើការ update កម្មវិធី WhatsApp ទៅ version ចុងក្រោយបង្អស់ (v2.19.51 សម្រាប់ iPhone និង v2.19.134 សម្រាប់ Android) ដែលបានដាក់ឱ្យប្រើប្រាស់កាលពីសប្តាហ៍មុននេះ៕ ដោយ៖កូឡាប