ស្ត្រីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពេលដួលសន្លប់ក្នុងកំឡុងពេលរត់ប្រណាំងម៉ារ៉ាតុងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ នៅទីក្រុង Cleveland ស្ថិតក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិច។
ស្ត្រីរូបនោះមានឈ្មោះថា Taylor Ceepo មានអាយុ ២២ឆ្នាំ ហើយនាងទើបតែបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Walsh University ក្នុងរដ្ឋខាងលើ។ នាងត្រូវបានគេប្រកាសថាស្លាប់បាត់ទៅហើយ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់មន្ទីរពេទ្យសកលវិទ្យាល័យ Cleveland។
សូមបញ្ជាក់ថា អ្នកផ្តល់សេវាកម្មថែរទាំសុខភាព របស់មន្ទីរពេទ្យសកលវិទ្យាល័យខាងលើ បានធ្វើការព្យាបាលមនុស្សប្រហែល ៧០នាក់នៅកន្លែងរត់ម៉ារ៉ាតុង។ ក្នុងកំឡុងពេលរត់ម៉ារ៉ាតុង សីតុណ្ហភាពមានលក្ខណៈក្តៅមធ្យម នៅម៉ោងប្រហែល ៩ព្រឹក៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN