តារាចំរៀងអាមេរិចម្នាក់ឈ្មោះ Arina Grande ត្រូវបានអ្នកថតរូបម្នាក់ប្តឹងដោយគ្រាន់តែតារាចំរៀងរូបនោះបានបានយករូបថតខ្លួនឯងចំនួន ២សន្លឹកបង្ហោះនៅលើ Instagram ។
អ្នកថតរូបឈ្មោះ Robert Barbera បានអះអាងថា Arina Grande បានយករូបថតនាងទៅបង្ហោះដោយគ្មានការអនុញ្ញាតពីគាត់។ គាត់ជាអ្នកថតរូបនោះ ។
លោកបានប្តឹងតារាងចំរៀងវ័យក្មេងនោះពីបទរំលោភសិទ្ធិ និងបានទារសំណងចំនួន ៣៤.០០០ដុល្លារ ក្នុងមួយសន្លឹក ឬក៏ទារយកប្រាក់ចំណូលទាំងអស់ដែលនាងរកបានពីការបង្ហោះរូបថតនោះនៅលើ Instagram ។
តារាងចំរៀងដ៏ល្បីនោះត្រូវបានគេចោទប្រកាន់ថា បានបង្ហោះរូបថតនោះកាលពីខែសីហាឆ្នាំមុន។
រូបថតនោះក្រោយមកត្រូវបានគេលុបចេញ ប៉ុន្តែវាបានទទួលការចុច Like លើសចំនួន ៣លាន ។ Arina Grande មិនទាន់បានធ្វើការឆ្លើយតបទៅនឹងការចោទប្រកាន់នៅឡើយទេ។
សូមបញ្ជាក់ថា Arina Grande គឺជាតារាងចំរៀងដ៏ល្បីឈ្មោះរបស់អាមេរិចម្នាក់ដែលមានការពេញនិយមក្នុងចំណោមប្រជាជនអាមេរិច ហើយអ្នកមានអ្នក Follow នៅលើ Instagram រហូតដល់ ១៥៤លាននាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia