Tuesday, March 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តីជាមន្ត្រីយោធាបំផ្ទុះគ្រាប់បែកបណ្តាលឲ្យស្លាប់ប្រពន្ធ និងរបួសធ្ងន់ខ្លួនឯង ព្រោះតែជម្លោះគ្រួសារ​ ប្រច័ណ្ឌប្រពន្ធមានសហាយស្មន់

រតនគិរី ៖ មន្ត្រីយោធាម្នាក់ បានបំផ្ទុះគ្រាប់បែកបណ្តាលឲ្យ ស្លាប់ប្រពន្ធ និងរបួសធ្ងន់ខ្លួនឯង ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣៖៣០ទៀបភ្លឺ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។ ភ្លាមៗនោះដែរកម្លាំងនគរបាលស្រុកអូរជុំ សហការជាមួយកម្លាំងនគរបាលជំនាញនៃស្នងការនគរបាលខេត្តរតនគិរី ចុះដល់កន្លែងកើតហេតុ។

បើតាមនគរបាលស្រុកអូរជុំប្រាប់ឲ្យដឹងថា ករណី បំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯងនិងភរិយាជនរងគ្រោះមានឈ្មោះ រ៉ាវែ សុភា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិគ្រឹងមុខរបរគ្រូបង្រៀន(ប្រពន្ធ) ស្លាប់នឹងកន្លែងក្នុងបន្ទប់ដេក និង ជនបង្ក ឈ្មោះ កាទ្រិង កើល ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិគ្រឹង មុខរបរយោធា នៅកងពលលេខ១២៨ ឈរជើងនៅភ្នំទ្រព្យ រងរបួសធ្ងន់បញ្ជូនទៅសម្រាកព្យាបាលនៅប្រទេសវៀតណាម។

ករណីនេះផ្តើមចេញពីជម្លោះគ្រួសារ​ ប្រច័ណ្ឌប្រពន្ធមានសហាយស្មន់។ បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីបងប្អូនជនជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×