ក្រុមហ៊ុនបច្ចេកវិទ្យារបស់ជប៉ុន Panasonic បាននិយាយថាខ្លួនបានបញ្ឍប់ការធ្វើជំនួញជាមួយនឹងក្រុមហ៊ុន Huawei ហើយ ដើម្បីអនុវត្តតាមការហាមប្រាមរបស់សហរដ្ឋអាមេរិច។ នេះបើតាមការចេញផ្សាយរបស់ BBC នៅថ្ងៃរសៀលនេះ ។
Panasonic បញ្ជាក់ថាបំរាមនោះនឹងត្រូវអនុវត្តទៅលើមុខទំនិញណាដែលមានវត្ថុធាតុដើមរបស់អាមេរិច ចំនួន ២៥ភាគរយ ច្រើនជាងនេះ។ នេះបើតាមការបញ្ជាក់របស់របាយការណ៍ ។
ទោះយ៉ាងណាក៏ដោយ នៅតែមានការយល់ច្រឡំអំពីគោលជំហររបស់ Panasonic នៅពេលដែលក្រុមហ៊ុននេះបញ្ជាក់នៅក្នុងវេបសាយចិនរបស់ខ្លួនថា ក្រុមហ៊ុននៅតែបន្តផ្គត់ផ្គងដល់ Huawei ។
“Panasonic បានប្រកាសនៅក្នុងដំណឹងផ្ទៃក្នុងថា វាគួរតែព្យួរការធ្វើជំនួញជាមួយនឹង Huawei និងក្រុមហ៊ុនសាខាចំនួន ៦៨ របស់ក្រុមហ៊ុននេះ ដែលត្រូវបានហាមប្រាមដោយរដ្ឋាភិបាលអាមេរិច”។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុននៅក្នុងសេចក្តីប្រកាសដែលបានផ្តល់ទៅអោយ BBC ។
ប៉ុន្តែស្រាប់តែនៅថ្ងៃព្រហស្បតិ៍នេះ Panasonic ទំនងជាបញ្ជាក់គោលជំហរផ្ទុយទៅនឹងសេចក្តីប្រកាសរបស់ខ្លួននៅលើវេបសាយចិន ដោយបញ្ជាក់ថា ក្រុមហ៊ុននៅបន្តផ្គត់ផ្គង់ដល់ក្រុមហ៊ុន Huawei ។
សូមបញ្ជាក់ថា កាលពីអាទិត្យមុន អាមេរិចបានដាក់បញ្ជូល Huawei ក្នុងបញ្ជី ដែលក្រុមហ៊ុនអាមេរិចទាំងអស់ មិនអាចធ្វើជំនួញជាមួយបានឡើយ ប្រសិនជាពួកគេមិនមានអាជ្ញាប័ណ្ឌ។ ការប្រកាសឈប់ប្រើប្រាស់ផលិតផលរបស់ Huawei ដោយសារអាមេរិចព្រួយបារម្ភថា ក្រុមហ៊ុនចិននោះប្រើប្រាស់ឧបរណ៍របស់ខ្លួនដើម្បីធ្វើចារម្ម ព្រោះស្ថាបនិករបស់ក្រុមហ៊ុន Huawei គឺជាអតីតមេយោធារបស់ចិន ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC