ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បានបញ្ជាឲ្យបញ្ជូនទ័ពបន្ថែមចំនួន ១.៥០០នាក់ទៅកាន់មជ្ឍិមបូព៌ា ដើម្បីទប់ទល់ទៅនឹងការគំរាមកំហែងរបស់អ៊ីរ៉ង់។
ក្នុងចំណោមកងទ័ពថ្មីទាំងនោះ មានវិស្វករមួយចំនួន ដែលពួកគេនឹងជួយគាំទ្រ និងពិនិត្យមើលមីស៊ីល និងយន្តហោះដែលបានដាក់ពង្រាយនៅក្នុងតំបន់។
សារព៌តមាន CNN បានធ្វើការរាយការណ៍កាលពីថ្ងៃសុក្រថា លោកដូណាល់ ត្រាំបានផ្តល់ការយល់ព្រមដល់រដ្ឋមន្ត្រីការពារជាតិស្តីទី លោក Patrick Shanahan ដើម្បីឲ្យមានការដាក់ពង្រាយកងទ័ពបន្ថែមទៅកាន់មជ្ឍិមបូព៌ាដើម្បីទប់ទល់ទៅនឹងការគំរាមកំហែងរបស់អ៊ីរ៉ង់។
លោកត្រាំ បានថ្លែងប្រាប់អ្នកសារព៌តមាននៅសេតវិមានដូច្នេះថា “ពួកយើងចង់ឲ្យមានការការពារ។ ពួកយើងនឹងធ្វើការបញ្ជូនកងទ័ពមួយចំនួនទៀតទៅកាន់មជ្ឍិមបូព៌ា”។
លោកត្រាំបញ្ជាក់ទៀតថា “ខ្ញុំមិនគិតថា អ៊ីរ៉ងចង់វាយជាមួយយើងនោះទេ។ ខ្ញុំប្រាកដថាពួកគេមិនចង់វាយ”៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN