Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​អាគារ​សិក្សា​ឈ្នួល​នៅ​ឥណ្ឌា បណ្តាល​ឲ្យ​សិស្ស​ជិត ២០​ នាក់​ស្លាប់​

​សិស្ស​យ៉ាងហោចណាស់​ចំនួន ១៧​នាក់​ បាន​ស្លាប់បាត់​បង់ជីវិត បន្ទាប់ពី​អគ្គិភ័យ​បាន​ឆាបឆេះ​ថ្នាក់រៀន​របស់​ពួកគេ​នៅក្នុង​ប្រទេស​ឥណ្ឌា​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ឥណ្ឌា​។​

សិស្ស​ជាច្រើន​ត្រូវបាន​គេ​ឃើញ​លោត​ចេញពី​អាគារ​សិក្សា​ឈ្នួល​មួយកន្លែង ក្រោយពេល​ភ្លើង​ឆាប់ឆេះ និង​មាន​ផ្សែងខ្មៅ​យ៉ាង​ក្រាស់​។ គ្រោះ​អកុសល់​នេះ​កើតឡើង​ក្នុង​ទីក្រុង Surat នៃ​រដ្ឋ Gujarat​។​

​ជនរងគ្រោះ​ភាគច្រើន​ជា​ក្មេង​ជំទង់​។ សិស្ស​ទាំងអស់​បាន​ស្លាប់​ដោយសារ​ភ្លើង​ឆេះ និង​ដោយសារតែ​ការ​លោត​ចេញពី​អាគារ​។​

​សិស្ស​យ៉ាងតិចណាស់ ២០​នាក់​ផ្សេងទៀត ​បាន​រងរបួស​ធ្ងន់ និង​កំពុង​ត្រូវបាន​គេ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​នោះ មិនទាន់​ត្រូវបាន​គេ​ដឹង​ច្បាស់​នៅឡើយ​ទេ ប៉ុន្តែ​មន្ត្រី​ឥណ្ឌា​បញ្ជាក់​ថា ភ្លើង​បាន​រាលដាល​ចូលទៅក្នុង​ថ្នាក់រៀន​តាម​ដំបូល ​។​

​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi បាន​ផ្ញើ​សារ​រំលែក​ទៅដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​ ។​

​អាជ្ញាធរ​ឥណ្ឌា​កំពុងធ្វើការ​ស៊ើបអង្កេត ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ BBC​

×