Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ដ៏​កម្រ​រវាង​ក្របី​មួយ​ក្បាល និង​រថយន្ត​ទំនើប ២​គ្រឿង​

spot_img

​កាលពី​ថ្ងៃ ២៤/១២ គ្រោះថ្នាក់​ដ៏​កម្រ​មន​នឹកស្មាន​ដល់​មួយ​បាន​កើតឡើង​នៅ​ប្រជុំជន Teluk Intan, រដ្ឋ Perak ប្រទេស​ម៉ាឡេស៊ី​។ ខណៈពេល​រថយន្ត Porsche Cayenne បាន​បុក​ចំ​ក្របី ដែល​រត់​ឆ្លងថ្នល់​។

ក្របី​ជាប់គាំង​លើ​បង្អួច​ដំបូល​រថយន្ត ក្រោយ​ការប៉ះទង្គិច​

​ការប៉ះទង្គិច​នេះ​បាន​ធ្វើឲ្យ​ក្របី​ផ្លោង​ឡើងលើ​លំហ រួច​ធ្លាក់ចុះ​ចំ​បង្អួច​ដំបូល​រថយន្ត SUV មួយគ្រឿង​ទៀត​។ ក្របី​បាន​ជាប់គាំង​លើ​បង្អួច​ដំបូល​រថយន្ត ហើយ​មិនយូរប៉ុន្មាន​ក៏​ងាប់​ទៅ ហើយ​មនុស្ស​ដែល​អង្គុយ​ក្នុង​រថយន្ត​៣​នាក់ រង​របួសស្រាល ទោះបី​រថយន្ត​រង​ការ​ខួច​ខាត​យ៉ាងដំណំ​។​

​តាម​ប៉ូលិស Yahaya Hassan, ប្រហែល​ប្រព័ន្ធ​បំភ្លឺ​ភ្លើង​ផ្លូវ​ពុំ​មាន​ពន្លឺ​គ្រប់គ្រាន់​ជាហេតុ​នាំឲ្យ​អ្នកបើកបរ​រថយន្ត​ពុំ​សម្លឹង​ឃើញ​ក្របី ហើយ​ហេតុការណ៍​គួរឲ្យ​សោកស្តាយ​នេះ​បាន​កើតឡើង​។​

​ក្របី​វា​បាន​ងាប់ ហើយ​ស៊យ​បំផុត​នោះ ពុំ​ត្រឹមតែ​អ្នកបើកបំ​បុក​នោះ​ទេ ប៉ុន្តែ​រថយន្ត​ដែល​ធ្វើ​ទម្រ​ក្របី​ផ្លោង​ធ្លាក់ចុះ​ពិតជា​ស៊យ​មហា​ស៊យ​។​

spot_img
×