Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនបរទេស​ស្នាក់នៅ​មិន​ប្រក្រតី និង​ស្នាក់នៅ​យូរ​នៅ​ខេត្តសៀមរាប ១.៣៩២​គ្រួសារ មាន​៥​សញ្ជាតិ

សៀមរាប​៖ នគរបាល​អន្តោប្រវេសន៍​គ្រប់គ្រង​ជនបរទេស​នៅក្នុង​ខេត្ត​សៀមរាប បានបញ្ជាក់​ថា ក្រុម​ការងារ​បាន​ជំរឿន និង ចុះ​ពិនិត្យ​ជនបរទេស​បែប​អន្តោប្រវេសន៍ មាន​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី និង ស្នាក់​នៅ​យូរ ចំនួន​១.៣៩២​គ្រួសារ មាន​៥​សញ្ជាតិ មាន មនុស្ស ៣.៩៣៣​នាក់​ហើយ​កន្លងមក​នេះ​ការងារ​គ្រប់គ្រង​លើ​ជន​បរទេស​ដែល​បាន​និង កំពុង​ស្នាក់​នៅ​លើ​ទឹកដី​ខេត្តសៀមរាប សមត្ថកិច្ច​ជំនាញ​រួមជាមួយ​និង​អជ្ញាធរ​មូលដ្ឋាន​បាន​និង​កំពុង​អនុវត្ត​ហើយ បាន​ចាប់​បញ្ជូន​ជន​បរទេស​ទាំងនោះ​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ​។​

​នា​ព្រឹក​ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ​២០១៧​នេះ មាន​ធ្វើ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្ស​លេខ ១២៩​អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧ ស្តី​ពី​ការលុបចោល និង ដកហូត​ឯកសារ​រដ្ឋបាល កម្ពុជា មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់​ក្នុង​ខេត្ត​សៀមរាប ក្រោម​អធិបតីភាព​លោកនាយ​ឧត្តម សេនី​យ៍ សន្តិ​បណ្ឌិត អ៊ុក គឹម​លេខ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក ឃឹម ប៊ុន​សុង អភិបាល​នៃ គណៈ​អភិបាលខេត្ត​សៀមរាប ។​

​តាម​របាយការណ៍​រប​ស់​លោក​ឧត្តមសេនីយ៍ត្រី ជា គេ​ម​សាន ស្នងការរង​ទទួលបន្ទុក​ផែន អន្តោប្រវេសន៍ លើ​ការគ្រប់គ្រង​ជនបរទេស​នៅក្នុង​ខេត្ត​សៀមរាប បានឲ្យដឹងថា ដើម្បី​ធានា​ឲ្យបាន​នៅ​សុវត្តិភាព សណ្តាប់ធ្នាប់​នៅក្នុង​សង្គម​នោះ អាជ្ញាធរ​ក្រុង ស្រុក មេឃុំ ចៅសង្កាត់ និង​មន្ត្រី​ជំនាញ​ត្រូវ​ធ្វើ​ការត្រួតពិនិត្យ​ឲ្យអស់​លើ​ជន​បរទេស ឬ​ជន​ប្លែក​មុខ ដែល​ចូលមក​ស្នាក់នៅ​ក្នុង​ភូមិសាស្ត្រ​របស់ខ្លួន ដោយ​ពិនិត្យ​ទៅលើ​សំណុំ​ឯកសារ​ចូលមក​ស្នាក់​នៅ​ឬ​មក​ប្រកប​របរ​អាជីវកម្ម​ផ្សេងៗ​ជាដើម ។ តាម​ចំនួន​តួលេខ​បញ្ជាក់​របស់​ការិយាល័យ​អន្តោប្រវេសន៍ លើ​ការគ្រប់គ្រង​ជន បរទេស​ដែល​ស្នាក់នៅ​ក្នុង​ខេត្តសៀមរាប ទាំង​ស្រប​ច្បាប់ មិន​ស្របច្បាប់ សរុប ១.៦៨៧​គ្រួសារ មាន​មនុស្ស ៤.៧៩៦​នាក់ ស្រី ២.៣១៤​នាក់ មាន​៥​សញ្ជាតិ ក្នុងនោះ​ជនជាតិ​វៀតណាម ឡាវ ថៃ ភូមា និង នេ​ប៉ាល់ ដែល​ចូលមក​ប្រកប​ធ្វើ​អាជីវកម្ម​នៅ​ខេត្តសៀមរាប ។ ក្រុម​ការងារ​បាន​ជំរឿន និង ចុះ​ពិនិត្យ​ជនបរទេស​បែប​អន្តោប្រវេសន៍ មាន​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី និង ស្នាក់​នៅ​យូរ ចំនួន​១.៣៩២​គ្រួសារ មាន​៥​សញ្ជាតិ មាន មនុស្ស ៣.៩៣៣​នាក់ ស្រី​១.៨៧៧​នាក់ ក្នុង​នោះ​អាយុ ១៨​ឆ្នាំ​ឡើង ២​ពាន់​៥១៩​នាក់ ស្រី​១.២២៧​នាក់ ក្រោម​អាយុ​១៨​ឆ្នាំ​ចុះ ១.៤១៤​នាក់ ស្រី ៦៥០​នាក់ ។ កន្លងមក​នេះ​ការងារ​គ្រប់គ្រង​លើ​ជនបរទេស​ដែល​បាន​និង កំពុង​ស្នាក់​នៅ​លើ​ទឹកដី​ខេត្តសៀមរាប សមត្ថកិច្ច​ជំនាញ​រួមជាមួយ​និង​អជ្ញាធរ​មូលដ្ឋាន​បាន​និង​កំពុង​អនុវត្ត​ហើយ បាន​ចាប់​បញ្ជូន​ជន​បរទេស​ទាំងនោះ​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ​ជា​បន្តបន្ទាប់ ជាច្រើន​នាក់​ផងដែរ ។​

​បន្ទាប់ពី​លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្ត អាន​នូវ​អនុក្រិត្យ​លេខ​១២៩​អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧ ស្តី​ពី​ការលុបចោល និង ដកហូត​ឯកសារ​រដ្ឋបាល កម្ពុជា មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់​រួច​មក មានប្រសាសន៍​នោះ​ដែរ​លោក​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត អ៊ុក គឹម លេខ បាន​គូសបញ្ជាក់ថា បញ្ហា​អន្តោប្រវេសន៍ គឺជា​បញ្ហា​សកល ដោយ​នៅលើ​សកលលោក​យើង​នេះ គ្រប់​បណ្តា ប្រទេស​ទាំងអស់ ក៏​មាន​ជនបរទេស​អន្តោប្រវេសន៍​មក​ស្នាក់​រស់នៅ ប្រកប​ធ្វើ​អាជីវកម្ម​ចិញ្ចឹមជីវិត ដូច​នៅ​ក្នុង​កម្ពុជា យើង​ផង​ដែរ ។ បញ្ហា​ការធ្វើ​ទេស​ប្រវេសន៍​នេះ គឺជា​ការស្វែងរក​កម្រៃ​ទីផ្សារការងារ ព្រមទាំង​ទទួលបាន​នូវ​បច្ចេក វិទ្យា ចំណេះដឹង​យកមក​ធ្វើ​ការប្រកបមុខរបរ​ចិញ្ចឹម​ជីវិត​នៅក្នុង​ក្រុម​គ្រួសារ​ផង​ដែរ ។ ដូច្នេះ​ដើម្បី​លុបបំបាត់​ជនអន្តោប្រវេសន៍​ដែល​ចូលមក​ស្នាក់​នៅ​លើ​ទឹកដី​កម្ពុជា ទាំង​ខុសច្បាប់​នេះ គឺ ដើម្បី​ថែរក្សា​នៅ​សន្តិសុខ សណ្តាប់ធ្នាប់​លើ​ការគ្រប់គ្រង​ជនអន្តោប្រវេសន៍​ទាំងនេះ​នៅក្នុង​សង្គម​នៃ​ប្រទេស​របស់​យើង ។​

​លោកនាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត អ៊ុក គឹម​លេខ ក៏​បាន​បញ្ជាក់ទៀតថា រាជរដ្ឋាភិបាល​បាន​ចេញ​នៅ​អនុក្រឹត្ស​មួយ​លេខ ១២៩​អនក្រ​.​បក ចុះ​ថ្ងៃ​ទី ១៥ ខែ​សីហា ឆ្នាំ ២០១៧​នេះ ដើម្បី​លុបចោល និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី​ណា​ដែល​ជន​បរទេស​ទាំងនោះ បាន​កំពុង​កាន់កាប់​ប្រើប្រាស់ និង ជម្រុញ​ឲ្យ​ពួកគាត់​ទាំងនោះ​ចូល​មក​បំពេញ​ឯកសារ សុំ​ស្នាក់នៅ​សារជាថ្មី​ឡើងវិញ ឲ្យស្រប​ទៅ​តាម​និង​នីតិវិធី​ច្បាប់ ។ ឯកឧត្តម​ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ ដល់​សមត្ថកិច្ច អាជ្ញាធរ​គ្រប់​ថ្នាក់ ត្រូវ​រួម​សហការ​គ្នា ក្នុង​ការអនុវត្ត​អនុក្រិត្យ​នេះ ឲ្យទទួល​បាន​ជោគជ័យ​ផងដែរ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​