Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទារិការ​ដែល​តូច​បំផុត​ក្នុង​លោក ទម្ងន់​ជិត ២៥០​ក្រាម ពេលនេះ​បាន​ចេញពី​ពេទ្យ​ហើយ​

​កូនង៉ែត​ដ៏​តូច​បំផុត​ក្នុង​ពិភពលោក បាន​ចេញ​ពី​មន្ទីរពេទ្យ​ហើយ ៥​ខែ​ក្រោយ​ពេល​នាង​បាន​ចាប់កំណើត​នៅ​មន្ទីរពេទ្យ​មួយ​កន្លែង​ស្ថិត​ក្នុង​រដ្ឋ California សហរដ្ឋ​អា​មេ​រិច​។​

​ទារិការ​នោះ​មានឈ្មោះ​ថា Saybie​។ នាង​ជា​កូនង៉ែត​តូច​បំផុត​ក្នុង​លោក​ដោយសារ​នាង​បាន​កើតចេញ​ពី​ផ្ទៃ ត្រឹម​អាយុ ២៣​សប្តាហ៍ និង ៣​ថ្ងៃ កាលពី​ខែ​ធ្នូ​កន្លងទៅនេះ​។ ពេល​កើត​ចេញ​មក នាង​មាន​ទម្ងន់​ត្រឹម​តែ ២៤៣​ក្រាម​ប៉ុណ្ណោះ ដែល​ទម្ងន់​នេះ​ធំ​ជាង​ផ្លែ​ប៉ោម​បន្តិច​ប៉ុណ្ណោះ​។​

​ក្រោយពេល​ស្នាក់នៅ​មន្ទីរពេទ្យ​អស់​រយៈពេល ៥​ខែ នាង​ត្រូវបាន​គេ​យក​ចេញពី​មន្ទីរពេទ្យ​កាលពីដើម​ខែ​នេះ ដោយ​នាង​មាន​ទម្ងន់ ២,៥​គីឡូក្រាម​ហើយ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN​

×