Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរណាស់! កូនស្រីតូចអាយុ៤ខែ ម្តាយទុក​ចោល​ក្នុង​ផ្ទះ ត្រូវ​​សត្វ​​ចម្លែក​​ឆ្មក់​​ចូល​​ខាំ​​ហែក​ឡើង​​សុះ​​មុខ​១​ចំហៀង

spot_img

ស្រ្តីជាម្តាយម្នាក់រស់នៅក្នុងរដ្ឋ Pennsylvania (អាមេរិក) បានមានការរន្ធត់ចិត្តយ៉ាងខ្លាំង នៅពេលរកឃើញសត្វ «raccoon» ១ក្បាល កំពុងខាំស៊ីមុខកូនតូចរបស់នាង ស្តែងៗនឹងភ្នែកបែបនេះ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្តីម្នាក់ឈ្មោះ Ashley Rodgers រស់នៅរដ្ឋ Pennylvania បាននិយាយថា សត្វ raccoon នោះលួចឆ្មក់ចូលក្នុងផ្ទះរបស់នាង ខណៈនាងកំពុងនៅជាមួយកូនរបស់នាងម្នាក់ទៀត ស្ថិតក្នុងបន្ទប់ទឹក ។

ចំណែកឪពុករបស់ក្មេងស្រីតូចរងគ្រោះ លោក Samuel Black និយាយថា វាគួរឲ្យរន្ធត់ចិត្តខ្លាំងណាស់ នៅពេលឃើញផ្ទៃមុខកូនស្រីរបស់គាត់ ពោរពេញដោយឈាម បន្ទាប់ពីហេតុការណ៍ដ៏សាហាវនេះកើតឡើង ។

អាជ្ញាធរក្នុងតំបន់និយាយថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃពុធ វេលាម៉ោង ១០ និង០០ នាទីយប់ នៅឯផ្ទះគ្រួសារមួយមានទីតាំងស្ថិតនៅក្នុងប្លុក 2000 នៃផ្លូវ North 22nd Street ។

គ្រួសារនោះបានផ្លាស់មករស់នៅក្នុងផ្ទះនោះ បានរយៈពេលទើបតែសប្តាហ៍នេះប៉ុណ្ណោះ ហើយពួកគេបានបង់ ៣៧៥ ដុល្លារ សម្រាប់ថ្លៃជួលក្នុង១ខែ ។

ក្មេងស្រីរងគ្រោះដែលមានអាយុទើបតែ ៤ ខែ កំពុងគេងនៅលើគ្រែ នៅពេលនោះ Rodgers បាននាំយកកូនប្រុសរបស់នាងអាយុ ៦ ឆ្នាំ ទៅបន្ទប់ទឹក ។ រំពេចនោះ នាងក៏បានលឺ Journi ស្រែកយំ ។

នាង និង Samuel បានរត់ទៅកាន់បន្ទប់របស់នាង ប៉ុន្តែ ដែលគួរឲ្យរន្ធត់បំផុតនោះ នៅពេលពួកគេឃើញ Journi កំពុងស្ថិតនៅលើកម្រាលឥដ្ឋ ជាមួយស្នាំជាំជាច្រើន និងរបួសខាំស្ទើសុះផ្ទៃមុខរបស់នាងបែបនេះ ។

ប៉ុន្មាននាទីក្រោយមក ប្តីប្រពន្ធទាំងពីរបានរកឃើញសត្វ raccoon កំពុងស្ថិតនៅក្នុងកន្លែងជណ្តើរ និងបានដេញវាចេញពីផ្ទះ និងបន្ទាប់មក ប្រកាសប្រកូសដល់អ្នកជិតខាងឲ្យជួយ ។

ទោះយ៉ាងណា ក្រោយការវាយប្រហារ Journi ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Temple និងបន្ទាប់មកទៅកាន់មន្ទីរពេទ្យ St. Christopher ដើម្បីធ្វើការវះកាត់ ។ ជាលទ្ធផល ផ្ទៃមុខរបស់ Journi ត្រូវពេទ្យដេរអស់ ៦៥ ថ្នេរ និងប្រើពេល៤ម៉ោងសម្រាប់ការវះកាត់ ។

ក្រោយហេតុការណ៍នេះកើតឡើង មន្រ្តីគ្រប់គ្រងសត្វ ក៏បានចុះមកដល់ទីកន្លែងកើតហេតុ ដើម្បីស្វែងរក raccoon ។ បើតាមពួកអ្នកស្រុកឲ្យបានដឹងថា ពួកគេបានកំពុងរងការវាយប្រហារពីពពួកសត្វ raccoon ទាំងនេះ អស់រយៈពេលជាយូរមកហើយ ៕ ចន្ទី

spot_img
×