Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេជោ ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ជប៉ុន ជា​អធិបតី​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ចំនួន​០២ តម្លៃ​ជា​៥០០​លាន​យេន​

spot_img

ជប៉ុន ​៖ ​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ដែល​ជា​ថ្ងៃ​ចុងក្រោយ នៃ​ការស្នាក់អាស្រ័យ​អញ្ជើញ​ចូលរួម​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥ ស្តីពី​«​អនាគត​របស់​អាស៊ី​» នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន នោះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ហ្សិន​សូ អាបេ នាយករដ្ឋមន្ត្រី​ជប៉ុន បាន​អញ្ជើញ ធ្វើ​ជា​សាក្សី​នៃ​ពិធី​ចុះហត្ថលេខា លើ​លិខិត​ផ្លាស់​ប្តូរ​សារ​នៃ​កិច្ចព្រមព្រៀង ស្តីពី​ការផ្តល់​ជំនួយ​ឥត​សំណង​របស់​ជប៉ុន សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ចំនួន​២ រួមមាន​៖

១-​ការអនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម (​សាងសង់​ស្ថានីយ​កុងតឺណឺ ដែល​មាន​ទឹកប្រាក់ ២០០​លាន​យ៉េន​ជប៉ុន ប្រមាណ

១,៨​លាន​ដុល្លារ​អាមេរិក​)

២- ការអនុវត្ត​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស ដែល​មាន​ទឹកប្រាក់ ៣៣៩​លាន​យ៉េន​ជប៉ុន ប្រមាណ​ជាង ៣​លាន​ដុល្លារ​អាមេរិក ដែល​ចុះហត្ថលេខា​រវាង លោក​ហ៉ី​ដេ​ហ៉ី​សា ហូ​រីណូ​ឈិ (Hidehisa Horinouchi) ឯកអគ្គរាជទូត​វិសាមញ​និង​ពេញ​សមត្ថភាព​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ឯកឧត្តម អ៊ឹង រចនា ឯកអគ្គរាជទូត​វិសាមញ និង​ពេញ​សមត្ថភាព​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ជប៉ុន​៕​ ​ដោយ​៖​កូឡាប​

spot_img
×