Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​ពី​ខេត្ត ចុះបង្ក្រាប​ព្រោះ​សមត្ថកិច្ច​នៅ​សង្កាត់ និង​ក្រុង បិទបាំង​ល្បែងស៊ីសង​អាប៉ោង

​បន្ទាយមានជ័យ ៖ ម៉ោង​១​និង​១០​នាទី រសៀល​ថ្ងៃទី​២៧ ខែធ្នូ​ឆ្នាំ​២០១៧ នៅ​ចំណុច​ភួ​មិ​ស្ទឹង​បត់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ ខែម សុភ័ណ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​បាន​ឲ្យ​ដឹង​ថ្ងៃទី​២៧​ធ្នូ​ថា​៖ ដោយ​ទទួលបាន​នូវ​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់លោក ភឿ ម៉ាន​សឹង្ហ នាយ​ស្តីទី​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ​និង​លោក​ផ្ទាល់ កំលាំង​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល សហការ​ជាមួយ​កម្លាំង​នគរបាល​កំរិតធ្ងន់​ខេត្ត បានធ្វើការ​ចុះបង្ក្រាប​ទីតាំង​លេងល្បែង​ស៊ីសង​អាប៉ោង​នៅ​ចំណុច​ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​។

​ក្នុងពេល​ចុះបង្ក្រាប កម្លាំង​សម្ថ​កិច្ច​ដកហូត​វត្ថុតាង​រួមមាន​៖ ចាន​បាញ់​ប៉ោង​០២ មេអាប៉ោង​០២ កំរាល​ចាក់ ០១ ផ្ទឹ​ល​គ្រប​០១ លុយ​៤៦៥០០០​រៀល និង​បាន​ឃាត់ខ្លួន​មនុស្ស​ជា​អ្នកញៀន​ល្បែង​ចំនួន ០៨​នាក់ ស្រី​០១​នាក់ រួមមាន​៖ ១-​ឈ្មោះ អោម អេង ប្រុស ៦២​ឆ្នាំ ២ -​ឈ្មោះ មិត្ត ជា ប្រុស ៥១​ឆ្នាំ ៣-​ឈ្មោះ សួស ច្រើ​ប ស្រី ៥០​ឆ្នាំ ៤-​ឈ្មោះ សំ ជា ប្រុស ៥៩​ឆ្នាំ ៥-​ឈ្មោះ ញ៉ែ​ត មឿ​ន ប្រុស ៥៩​ឆ្នាំ ៦- ឈ្មោះ ឆុន ប៊ុន​ថា ប្រុស ៣៦​ឆ្នាំ ៧-​ឈ្មោះ ហែម ខន ប្រុស ៧៥​ឆ្នាំ ៨-​ឈ្មោះ អោម ម៉ាប់ ប្រុស ២៦​ឆ្នាំ មាន​សំភា​រះ​ម៉ូតូ ១១​គ្រឿង​។ ក្នុងនោះ ៨​គ្រឿង​ម្ចាស់​រត់ចោល​អស់​និង​រថយន្ត​០២​គ្រឿង​។​

​មនុស្ស​អ្នកញៀន​ល្បែង​អាប៉ោង​នេះ​ទម្លាយ​អោយដឹងថា : ល្បែងស៊ីសង​កាន់​ឆ្នាំ មួយកន្លែង​នេះ​ធ្លាប់​ត្រូវ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បង្ក្រាប​និង​អៅ​យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ដែរ​។ តែ​តម​កបាន​សមត្ថកិច្ច​មូល​ដ្ឋា​ន​ទាំងនោះ បិតបាំង​ឬ​ធ្វើជា​មិនដឹង​មិនឃើញ ទើប​ពួក​បាញ់​មេអាប៉ោង និង​ពួកខ្លួន​បាន​លួច​លេង​ឡើងវិញ​អស់​រយ​:​ពេល​យូរ​ក្រែល​ដែរ​មកហើយ​។​

​លោក​វរសេនីយ៍ ខែម សុភ័ណ​និយាយ​បន្តថា ៖ អ្នកលេង​ល្បែង​ទាំង​៨​នាក់ រួមទាំង​វត្ថុតាង ដែល​ដកហូត​បាន​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​បន្ត​។ ឯមុខ​សញ្ញា មេបន មេ​បាញ់អាប៉ោង​ត្រូវបាន​កំណត់​មុខសញ្ញា​រួចហើយៗ បាន​នឹង​សុំ​ដីកា​ដើម្បី​ស្វែងរក​ចាប់ខ្លួន​៕ ដោយ ៖ បន្ទាយ​