Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រកាស​ឲ្យ​ម្ចាស់​យានយន្ត ទៅ​បង់ពន្ធ​

​ភ្នំពេញ ​៖ ​អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ បាន​ចេញ​សេចក្តីជូនដំណឹង ស្ដីពី​ការប្រមូល​ពន្ធ លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ សម្រាប់​ឆ្នាំ 2019​។​

​អគ្គនាយក​ពន្ធដារ បាន​ជូនដំណឹង ដល់​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ថា ការប្រមូល​ពន្ធ​លើ​មធ្យោបាយ ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ សម្រាប់​ឆ្នាំ 2019 នឹង​ត្រូវ​ដាក់ឲ្យ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី 1 ខែ​មិថុនា​រហូត​ដល់​ថ្ងៃ​ទី 30 ខែវិច្ឆិកា​ឆ្នាំ 2019​។​

​ទូរ​សព្ទ​សម្រាប់​ការបង់ពន្ធ​ក្នុង​ឆ្នាំ 2019 នេះ​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ ត្រូវ​ដាក់​លិខិត​ប្រកាស និង​បង់ពន្ធ​នៅ​សាខា​ពន្ធដារ​ខេត្ត ខណ្ឌ ឬ​នៅ​ធនាគារ​កាណាឌីយ៉ា ឬ​នៅ​ធនាគារ​អេស៊ីលីដា ឬ​នៅ​ធនាគារ​វឌ្ឍនៈ ឬ​នៅ​ធនាគារ​កម្ពុជា​សាធារណៈ ឬ​នៅ​ធនាគារអេ​អ៊ែន​ហ្សឹត​រ៉ូយ៉ាល់ ឬ​នៅ​តាម​ធនាគារ ដែល​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ បានប្រកាស​ផងដែរ​ថា ចាប់ពី​ថ្ងៃ​ទី 1 ខែ​មករា​ឆ្នាំ 2020 តទៅ អគ្គនាយកដ្ឋាន​ពន្ធដា​រ សហការ​ជាមួយ​អាជ្ញាធរ​មាន សមត្ថកិច្ច ដើម្បី​ចុះ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ និង​ផាកពិន័យ ចំពោះ​ម្ចាស់​យានយន្ត​ទាំងឡាយណា ដែល​មិនទាន់​បាន​ប្រកាស​បង់ពន្ធ ក្នុង​ឆ្នាំ​កន្លងមក តាមច្បាប់​ស្ដី​ពី​សារពើពន្ធ​ជា​ធរមាន​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ មានជំនឿថា ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ និង​រួសរាន់​អញ្ជើញ ទៅ​ប្រកាស​បង់ពន្ធ តាម​ទីកន្លែង និង​ពេលវេលា​ដូច​បាន​កំណត់​៕​ ​ដោយ​៖​កូឡាប​

  

×