Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ​ខ្មែរ ក្នុងប្រទេស​កូរ៉េ មក​ធ្វើការ​នៅទីនេះ មិនមែន​មក​យកតែ​លុយ​ទេ ត្រូវ​រៀនសូត្រ ពង្រឹង​វិជ្ជាជីវៈ យកចំណេះ ជំនាញ​ទាំងនេះ ត្រឡប់​ទៅ​កម្ពុជា​វិញ​

spot_img

​កូរ៉េ​ ៖ ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើ​បទ​បង្ហាញ ដល់​បងប្អូន​ពលករ​ខ្មែរ ក្នុងប្រទេស​កូរ៉េខាងត្បូង​ថា យើង​មក​ធ្វើការ​នៅទីនេះ គឺ​មិនមែន​មក​យក តែ​លុយ​តែមួយ​មុខ​នោះទេ ប៉ុន្តែ​ត្រូវ​រៀនសូត្រ ពង្រឹង​វិជ្ជាជីវៈ ដើម្បី​យើង​អាច​យកចំណេះ ជំនាញ​ទាំងនេះ ត្រឡប់​ទៅ​កម្ពុជា​វិញ ស្របពេល​បច្ចុប្បន្ននេះ មាន​ពលករ​ខ្មែរ​សរុប​ជាង​៦​ម៉ឺន​នាក់ កំពុងធ្វើការ​នៅ​កូរ៉េ​នេះ ដែល​បាន​នាំ​សាច់ប្រាក់ ចូល​កម្ពុជា​វិញ មាន​ប្រមាណ​ជា ៦០០​លាន​ដុល្លារ​អាម៉េរិក ក្នុង​មួយឆ្នាំៗ​។​

​ក្រោម​កិច្ចសហការ​របស់ លោក​ឡុង​ឌី ម៉​ង់ ឯកអគ្គរាជទូត​ព្រះរាជណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថេ​គូ លោក​បណ្ឌិត្យសភា​ចា​រ្យ​ សុខ ទូច បានធ្វើ​បទ​បង្ហាញ​ស្តីពី «​ដំណើរ​ប្រព្រឹត្តទៅ​របស់​រាជរដ្ឋាភិបាល​មុននឹង​ក្រោយ​ការបោះឆ្នោត​អាណ​ត្ត​ទី​៦» នៅ​ខេត្ត ថេ​គូ ប្រទេស​កូរ៉េ​។​

​នៅក្នុង​កិច្ច​ចាប់ផ្តើម​លោក​ឯកអគ្គរាជទូត បានលើកឡើង​អំពី​តួរ​នាទី ដែល​ពលករ​មក​ធ្វើការ​នៅទីនេះ ត្រូវ​យកចិត្តទុកដាក់ និង​ត្រូវ​សហការ​ជាមួយ​ស្ថានទូត ហើយ​ក្រោយពេល​ចប់​អាណត្តិ ត្រូវ​រូតរះ​វិលត្រឡប់​ទៅ​កម្ពុជា​វិញ ម្យ៉ាងវិញទៀត​ក្រោម​ការដឹកនាំ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី លោក​តែង​យកចិត្តទុកដាក់​ដល់ សុខទុក្ខ​បងប្អូន​ពលករ​ខ្មែរ​ដែល ធ្វើការ​នៅក្រៅ​ប្រទេស ជាងនេះទៅទៀត រដ្ឋាភិបាល​កម្ពុជា​បានធ្វើការ យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​កូរ៉េ ដើម្បី​បង្កើន​កូតា​សម្រាប់​ពលករ​ខ្មែរ​យើង​។ ជាក់ស្តែង​នាពេល​បច្ចុប្បន្ននេះ មាន​ពលករ​ខ្មែរ​សរុប​ជាង​៦​ម៉ឺន នាក់​កំពុងធ្វើការ​នៅ​កូរ៉េ​នេះ ហើយ​ស្ត្រី​ខ្មែរ​ដែលមាន​ស្វាមី ជា​ជនជាតិ​កូរ៉េ មាន​ចំនួន​ចន្លោះ​ពី​៧ ទៅ​៨​ពាន់​នាក់​។ ក្នុង​មួយឆ្នាំៗ មាន​ពលករ​ខ្មែរ​ជាង​៨​ពាន់​នាក់ ត្រូវ​មក​ធ្វើការ​នៅ​កូរ៉េ ដែល​បាន​នាំ​សាច់ប្រាក់ ចូល​កម្ពុជា​វិញ មាន​ប្រមាណ​ជា​៦០០​លាន​ដុល្លារ​អាម៉េរិក​ក្នុង​មួយឆ្នាំៗ​។​

​នៅក្នុង​បទ​បង្ហាញ​នោះ លោក​បណ្ឌិតសភា​ចា​រ្យ លើកឡើង​ពី​ការផ្តើម​ទំនាក់ទំនង​ឡើងវិញ​រវាង​កម្ពុជា កូរ៉េ​នៅ​ឆ្នាំ​១៩៩៦ ដោយ​ការខិតខំ​ប្រឹ​ប្រែង​របស់​សម្តេច បើទោះជា​ស្ថានភាព​ពេលនោះ​កម្ពុ​ជាមាន​ទំនាក់ទំនង​ល្អ​ជាមួយ​កូរ៉េខាងជើង​ក្តី សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​ពង្រឹង​ទំនាក់ទំនង​នេះ បន្តិច​ម្តងៗ​រហូតដល់​មាន ការឯកភាព​គ្នា​ផ្តល់​ភាពងាយស្រួល ដល់​បងប្អូន​មក​ធ្វើការ​នៅ​កូរ៉េ​នេះ​។​

​ចំពោះ ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នៅ​កម្ពុជា លោក​បណ្ឌិតសភា​ចា​រ្យ បាន​គូសបញ្ជាក់​ផងដែរ​ថា «​កម្ពុជា​កំពុងតែ​ដើរ​នៅ លើផ្លូវ​មួយ​ដ៏​ត្រឹមត្រូវ តាម​គន្លង​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស ព្រោះ​នា​អាណត្តិ​ទី​៦​នេះ មាន​គណបក្ស​ជាច្រើន បាន​ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​។ កម្ពុជា បាន​គោរព​តាម​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​។ រីឯ​ស្ថានភាព​សេដ្ឋកិច្ច​ក៏មាន​ភាព​រីកចម្រើន​ផងដែរ ក្នុង​រង្វង់​ប្រមាន​ជា​៧%​ក្នុង​មួយឆ្នាំ​។​»

«​រដ្ឋាភិបាល​អាណត្តិ​ទី​៦ ប្រើប្រាស់​គោលនយោបាយ បើកចំហជើងមេឃ យ៉ាង​ទូលាយ ព្រោះថា​កម្ពុជា​រឹត​ចមណងមិត្តភាព ជាមួយ​ប្រទេស​ទាំងអស់ ជា​មិត្ត​មិន​ថា អាម៉េរិក ចិន ជប៉ុន កូរ៉េ ឬ​អឺរ៉ុប​នោះទេ សំខាន់​ឱ្យតែ​ប្រទេស​ទាំងនោះ ផ្តល់នូវ​ផលប្រយោជន៍​ជូន​ដល់​កម្ពុជា​។ » លោក​បណ្ឌិតសភា​ចា​រ្យ​បាន​បន្ថែម​។​

​មុននឹង​បិទ​បញ្ចប់​បាឋកថា លោក​បណ្ឌិតសភា​ចា​រ្យ បានផ្តល់​ជា​គំនិត​ដល់​ពលករ​ខ្មែរ​ថា «​យើង​មក​ធ្វើការ​នៅទីនេះ គឺ​មិនមែន​មក​យកតែ​លុយ​តែមួយ​មុខ​នោះទេ ប៉ុន្តែ​ត្រូវ​រៀនសូត្រ ពង្រឹង​វិជ្ជាជីវៈ ដើម្បី​យើង​អាច​យកចំណេះ ជំនាញ​ទាំងនេះ ត្រឡប់​ទៅ​កម្ពុជា​វិញ ជាជាង​យកតែ​ទស្សនៈ​នយោបាយ​ចូល​ស្រុក ឬ​ជឿ​ស្លុង​ទៅលើ​ការឃោសនា របស់​ក្រុម​មួយចំនួន​។​»

​សូម​ជម្រាបជូន​ថា លោក​បណ្ឌិត្យសភា​ចា​រ្យ សុខ ទូច ដឹកនាំ​ប្រតិភូ​រាជបណ្ឌិត្យសភាកម្ពុជា ទៅ​ចូលរួម​ក្នុង​វេទិកា កោះ​ជេ​ជូ ស្តីពី​«​គោលនយោបាយ សម្លឹង​មក​ទិស​ខាងត្បូង​របស់​កូរ៉េ​» និង​បំពេញ​ទស្សនកិច្ច​ស្រាវជ្រាវ នៅតាម​គ្រឹ​ស្ថាន​រដ្ឋ​និង​ឯកជន​មួយចំនួន ក្នុង​សាធារណរដ្ឋ​កូ​រ៉ ចំនួន​៩​ថ្ងៃ ពីថ្ងៃ​ទី​២៨​ខែឧសភា ដល់​ថ្ងៃទី​៥​ខែមិថុនា ឆ្នាំ​២០១៩៕​ ដោយ​៖​កូ​ឡាប​

spot_img
×