Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋាន​ពន្ធដា​រ បង្គាប់​ឲ្យ​អ្នកជាប់ពន្ធ រូត​រះ​បង់ព​ន្ធ​ឲ្យបាន​ទៀងទាត់ និង​បង្ហាញ​ភាពស្មោះត្រង់ និង​មិន​ចង់​ឃើញ​មាន​គណនេយ្យ ២ ​ឬ​ ៣

spot_img

​ភ្នំពេញ​ ៖ ​ក្នុង​សិក្ខាសាលា​ស្ដីពី​សិទ្ធិ​និង​កាតព្វកិច្ច​សារពើពន្ធ​សម្រាប់​អ្នក​ជាប់ពន្ធ​មធ្យម លោក​ហេង សុខ​ណា​ង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ថ្លែងថា ការ​បញ្ជី​ពន្ធដារ​នេះ​អាច​ជា​ប្រយោជន៍​របស់​សហគ្រាស​ទូទៅ​ព្រោះថា​រដ្ឋបាល​សារពើពន្ធ​មាន​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ទៅលើ​វិស័យ​អាទិភាព​នៅ​ឬ​សហគ្រាស​ធុន​តូច​និង​មធ្យម​។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ​កាលពី​ពេល​ថ្មី​នេះ​។​

​លោក​អគ្គនាយករង​បាន​សូមឱ្យ​សហគ្រាស​ទាំងអស់​ក៏​ដូចជា​អ្នក​ជាប់ពន្ធ​ត្រូវ​គិតថា​ការបង់ពន្ធ​គឺជា​ការចូលរួម​ចំណែក​ដល់​ការ​វិនិយោគ​សម្រាប់​អនាគត​ខ្លួន​ផងដែរ​ សម្រាប់​កូនចៅ​ខ្លួន​ផង​និង​សម្រាប់​ប្រទេសជាតិ​មាន​ការ​វិវឌ្ឍន៍​រីកចម្រើន​រុងរឿង​ផង​។ លោក​ហេង សុខ​ណា​ង បាន​សំដែង​នូវ​ការជឿជាក់​យ៉ាង​មុតមាំ​ថា​ការចូលរួម​នៅក្នុង​សិក្ខាសាលា​នឹង​ទទួលបាន​ធាតុ​ចូល​ជា​ចំណេះដឹង​ចំណេះ​ធ្វើ​ជា​បទបញ្ញត្តិ​និង​ជា​បទពិសោធន៍​ពាក់ព័ន្ធ ដល់​ការបំពេញ​កាតព្វកិច្ច​ពន្ធដា​ររបស់​អ្នកជាប់ពន្ធ​ហើយ​បាន​ជា​ប្រយោជន៍​យកទៅ​អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ​តាម​បទ​បញ្ញាត្តិ​និង​លិខិត​បទដ្ឋាន​ស្ដី​ពី​ពន្ធដារ​ជា​ធរមាន​ជាពិសេស​ការ​ដាក់​លិខិត​ប្រកាស​ពន្ធ​ប្រចាំខែ​សម្រាប់​សហគ្រាស​អ្នក​ជាប់ពន្ធ​មធ្យម​ថ្មី​ដែល​ទើប​ចុះបញ្ជី​ពន្ធដារ​។ លោត​អគ្គនាយករង​ក៏​បាន​សំណូមពរ​ឲ្យ​អ្នកជាប់ពន្ធ​ទាំងអស់ រួត​រះ​ក្នុង​ការ​ដាក់​លិខិត​ប្រកាស​បង់ព​ន្ធ​ឲ្យបាន​ទៀងទាត់​រៀងរាល់ខែ​ហើយ​សូម​ធ្វើការ​ប្រកាស​ឲ្យបាន​ស្មោះត្រង់​ចៀសវាង​ការទទួលរង​ទោសទ​ណ្ឌ​នៅ​ពេល​ធ្វើ​សវនកម្ម​របស់​មន្ត្រី​ពន្ធដារ​។​

​ចំណែក​លោក​កែន សម្បត្តិ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ក៏​បាន​ថ្លែង​ដែរ​ថា ក្នុង​ក្របខ័ណ្ឌ​នៃ​ការធ្វើកំណែទម្រង់​វិស័យ​ពន្ធដារ​ជា​ពិសេស​ស្រប​តាម​យុទ្ធសាស្ត្រ​គៀងគរ​ចំណូល​រយៈពេល​មធ្យម 2014-2018 នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​សម្រេច​នូវ​សមិទ្ធផល​ល្អប្រសើរ​ជាច្រើន​ជូន​រាជរដ្ឋាភិបាល​និង​ប្រទេសជាតិ​ជាពិសេស​ការសម្រេចបាន​នូវ​ចំណូល​លើស​ផែនការ​ជាប់​ជា​ប្រចាំ​និង​មាន​ឆ្នាំ​ខ្លះ​អត្រាកំណើន​លើស​ផែនការ​រហូតដល់ ពីរ​ខ្ទង់​មានន័យ​ថា​លើស​ជាង 10%​។ លោក​អគ្គនាយករង​បាន​សង្កត់ធ្ងន់ថា ការពង្រឹង​អភិបាលកិច្ច​ល្អ​នេះ​កត្តា​សំខាន់​នៃ​ភាពជោគជ័យ​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ​។ ដូច្នេះ​ត្រូវតែ​ពង្រឹង​អភិបាលកិច្ច​ល្អ​ទ្វេ​ទិស​ទាំង​ការពង្រឹង​អភិបាលកិច្ច​ល្អ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ទាំង​ការពង្រឹង​អភិបាលកិច្ច​ល្អ​សាជីវកម្ម​នេះ​ផ្នែក​ឯកជន​សម្រេចបាន​នូវ​ស្ថានភាព​ឈ្នះ​ឈ្នះ​ទាំងអស់គ្នា​។ អគ្គនាយកដ្ឋាន​ពន្ធដា​រ​មិន​ចង់​ឃើញ​អ្នក​ជាប់ពន្ធ​ធ្វើការ​បំពេញ​កាតព្វកិច្ច​ពន្ធ​មិន​បាន​ត្រឹមត្រូវ​ដោយ​បង់ពន្ធ​ខ្វះ​មាន​បញ្ជី​គណនេយ្យ 2​ឬ​3 ហើយ​នៅពេល​រដ្ឋបាល​ពន្ធដារ​ធ្វើ​សវនកម្ម​រកឃើញ​នូវ​កំហុសឆ្គង​ដែល​ឈានទៅដល់​ការផាកពិន័យ​ក្រុមហ៊ុន​នោះទេ​គឺ​ចង់បាន​ក្រុមហ៊ុន​មាន​ការប្រកាស​បង់ពន្ធ​ដោយ​ស្មោះត្រង់​ជា​ពិសេស​ចង់​ឃើញ​ក្រុមហ៊ុន​ប្រកាស​ចំណេញ​។ លោក​ប៉ែន សម្បត្តិ បាន​ជម្រាបជូន​អង្គសិក្ខាសាលា​ថា ពន្ធ​ជា​កាតព្វកិច្ច​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប​ត្រូវ​បំពេញ​ទៅតាម​ទង្វើ​និង​សកម្មភាព​របស់​ខ្លួន​នី​មួយៗ​ដោយ​ចៀស​មិន​រួច​គ្រាន់តែ​ការបង់ពន្ធ​នោះ​ត្រូវ​ធ្វើឡើង​តាម​រូបភាព​ប្រយោល​(​ពន្ធ​ប្រយោល​)​ឬ​ដោយ​ត្រង់​(​ពន្ធ​ផ្ទាល់​)​ប៉ុណ្ណោះ​។ ប្រជាពលរដ្ឋ​ក៏​ដូច​អ្នក​ជាប់​ពន្ធ​ត្រូវ​គិត​ថា​ការបង់ពន្ធ​គឺជា​ការចូលរួម​ចំណែក​ដល់​ការវិនិយោគ​សម្រាប់​អនាគត​ខ្លួនឯង​ផង​សម្រាប់​កូនចៅ​ខ្លួន​ផង​និង​សម្រាប់​ប្រទេសជាតិ​មាន​ការវិវត្តន៍​រីកចម្រើន​រុងរឿង​ផង​។ ពន្ធ​ដែល​ប្រមូល​បាន​នេះ​រាជរដ្ឋាភិបាល​តែងតែ​យក​ទៅ​ចំណាយ​ប្រកបដោយ​តម្លាភាព​គណនេយ្យ​ប្រសិទ្ធភាព​នៅ​លើ​កិច្ចដំណើរការ​នៃ​ក្រសួង​ស្ថាប័ន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ចូល​រួមចំណែក​ដល់​ការចំណាយ​លើ​ការ​រដ្ឋា​ន​កំណែទម្រង់​ទាំងឡាយ​របស់​រាជរដ្ឋាភិបាល​សំដៅ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​៕​ ​ដោយ​៖​កូឡាប​

 

spot_img
×