Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកគ្មានក្នុងលោក! នាងស៊ូទ្រាំធ្វើកិច្ចការប្រលង Final ទាំងឈឺពោះរហូតឆ្លងទន្លេ ព្រោះ​តែ​ស្តាយ​កម្លាំង​ខំ​ប្រឹង​រៀន​បាត់​បង់​ឥត​ប្រយោជន៍!

​កាដូ​ដ៏​ធំ​បំផុត​ដែល​អ្នក​អាច​ផ្តល់​ឲ្យ​ខ្លួនឯង គឺ​ចំណេះវិជ្ជា ។ វា​គឺជា​អ្វីៗ​ដែល​ពុំ​អាច​ត្រូវបាន​យក​ចេញពី​ខ្លួន​របស់​អ្នក​បានឡើយ ។ តួយ៉ាង ម្តាយ​ម្នាក់នេះ​ជាដើម នោះ​គាត់​ពិតជា​ស្រលាញ់ និង​ឲ្យ​តម្លៃ​ខ្ពស់​ពី​សំខាន់​នៃ​ការសិក្សា​រៀនសូត្រ ប៉ុន្តែ នាង​ពុំ​បោះបង់​ភារៈកិច្ច​របស់​នាង​ជា​ម្តាយ​នោះទេ ។​

​នាង Nayzia Thomas ដែល​ជិត​ដល់ពេល​ត្រូវ​សម្រាលកូន​ទៅហើយ ប៉ុន្តែ នាង​ត្រូវតែ​បញ្ចប់​ការប្រលង “Final” របស់​នាង បើទោះជា​ស្ថានភាព​នេះ​អាចមាន​បញ្ហា​សម្រាប់​អ្នកណាម្នាក់​ក្តី ប៉ុន្តែ វា​មិនមែន​បញ្ហា​សម្រាប់​រូបនាង ។ ខណៈ​កំពុង​ស្ថិតក្នុង​បន្ទប់​សម្រាលកូន នាង​បាន​បើក​កុំព្យូទ័រ Laptop ដាក់ពីមុខ និង​ព្យាយាម​បញ្ចប់​ការធ្វើ​តេស្ត​ប្រលង​របស់​នាង ខណៈ​កំពុង​ឈឺពោះ​ខ្លាំង ។​

​នាង​ពិតជា​មានការ​ឈឺចាប់​ខ្លាំង ប៉ុន្តែ នាង​ពុំបាន​បោះបង់ចោល​ការសិក្សា​រប​ស់​នាង​ឡើយ ។ នាង​បានធ្វើ​ការងារ​ដ៏​លំបាក ដើម្បី​តែ​ចំណេះវិជ្ជា​របស់​នាង ហើយ​នាង​ក៏​មិន​ចង់​ឲ្យ​ការងារ​ដ៏​លំបាក​នេះ​ឥតប្រយោជន៍​នោះទេ ។ នាង​បាន​យក​កិច្ច​ការប្រលង Final ពី​គ្រែ​មន្ទីរ​ដូចគ្នា ទីកន្លែង​ដែល​នាង​កំពុង​រៀបចំ​សម្រាលកូន ។​

Thomas បាន​សរសេរ​ភ្ជាប់​ជាមួយ​រូបថត​មួយ​ថា​៖ «​ម្តាយ​របស់ខ្ញុំ​បាន​ថតរូប​ភាព​នេះ ហើយ​វា​ជាការ​យល់ដឹង​ដ៏​ល្អឥតខ្ចោះ​មួយ​សម្រាប់​ជីវិត​របស់ខ្ញុំ​» ។​

Yahoo Lifestlyle គួរ​បញ្ជាក់ថា Thomas បាន​បន្ត​ការសិក្សា​នៅ​សកល​វិទ្យាល័យ «Johnson County Community College» ក្នុង​ទីក្រុង Kansas, ទីកន្លែង​ដែល​នាង​សិក្សា​ផ្នែ​ចិត្ត​វិទ្យា​រហូតទល់​ថ្ងៃ​នាង​មាន​ផ្ទៃពោះ ៣៩ សប្តាហ៍ ។​

​ទោះយ៉ាងណា នាង​បាន​សម្រាលកូន​មាន​សុខ​ភាពល្អ និង​អាច​បញ្ចប់​ការប្រលង​របស់​នាង​ទាន់ពេលវេលា​ទៀតផង ៕​ ចន្ទី

×