Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវកម្ម​ជីក​យក​ដីក្រហម លក់​ផ្អើល​ស្រុក​ហើយ ទើប​ជំនាញ​ចុះ​បិទ ថា​គ្មាន​ច្បាប់​អនុញ្ញាត​

សៀមរាប ​៖ កម្លាំង​ការិយាល័យ​សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​ជំនាញ និង​កម្លាំងចម្រុះ​មូលដ្ឋាន​ស្រុក​វ៉ារិន បង្ក្រាប​ទីតាំង​ការដ្ឋាន​កាយ​យក​ដីក្រហម​០១​កន្លែង គ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ត្រី​ជំនាញ ស្ថិតនៅ​ចំណុច​អន្លង់​ត្រាង ភូមិ​ស្វាយស ឃុំ​ស្វាយស ស្រុក​វ៉ារិន ខេត្តសៀមរាប នៅ​ថ្ងៃ​អង្គារ ទី​០៤ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​និង​៥៨​នាទី​ព្រឹក​។​

​លោក​វរសេនីយ៍ឯក សឿន សេន ប្រធានការិយាល័យ​សេដ្ឋកិច្ច បានបញ្ជាក់​អោយដឹងថា ក្នុង​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​បានធ្វើ​ចំណាត់ការទៅលើ​ម្ចាស់​ទីតាំង​ដូចជា​ ៖

១. ធ្វើ​កំណត់ហេតុ​បិទ​ទីតាំង​ការដ្ឋាន​ជា​បណ្តោះអាសន្ន ដើម្បីអោយ​ម្ចាស់​ចូលខ្លួន ដើម្បី​ធ្វើការ​ផាកពិន័យ​អន្តរការណ៍ ដោយ​អនុលោម​ទៅតាមច្បាប់​ស្តីពីការគ្រប់គ្រង និង​ការធ្វើ​អាជីវកម្ម ធនធាន​រ៉ែ ព្រមទាំង​ដាក់ពាក្យ​ស្នើសុំលិខិតអនុញ្ញាត​ឲ្យ​បាន​ត្រឹមត្រូវ​ពី​ស្ថាប័ន​ជំនាញ​ទើប​អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើងវិញ ​។​

២. ធ្វើ​កំណត់ហេតុ​ចាប់យក​វត្ថុតាង ៖

– រថយន្ត​កង់​ដប់ ម៉ាក HINO ០១​គ្រឿង ។​

– រថយន្ត​កង់​ដប់​ពីរ ម៉ាក HYUNDAI ០២​គ្រឿង ។​

– អេស្កាវ៉ាទ័រ ម៉ាក KOMAT’SU ០១​គ្រឿង​។​

៣.​នាំខ្លួន​កម្មករ​បើក​គ្រឿងចក្រ និង​អ្នកធ្វើការ​នៅក្នុង​ការដ្ឋាន ០៥​នាក់ មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វ៉ារិន​។ ក្រោយពេល​សួរនាំ​រួច បច្ចុប្បន្ន​កម្មករ​ទាំង ០៥​នាក់​បានធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ ហើយ​បាន​ឲ្យ​ត្រឡប់​ទៅកាន់​លំនៅដ្ឋាន​វិញ​។ រីឯ​វត្ថុតាង​រថយន្ត​០៣​គ្រឿង សមត្ថកិច្ច​បាន​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វ៉ារិន ចំពោះ​អេស្កាវ៉ាទ័រ​កាយ​ដី ០១​គ្រឿង បាន​រក្សាទុក​នៅ​ទីតាំង​ការដ្ឋាន ៕​ ដោយ​៖​កូ​ឡាប​

×