Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវតី​ម្នាក់​លេង​ទូរស័ព្ទ​កំពុង​សាក​ថ្ម ឆក់​ស្លាប់​

​ព្រៃវែង​៖ យុវតី​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ បន្ទាប់ពី​នាង​បាន​លេង​ទូរស័ព្ទ​កំពុង​សាក​ថ្ម ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ក្បាល​បឹង ឃុំ​អំពិល​ក្រៅ ស្រុក​ស៊ីធរ​កណ្តាល​។​ ​យុវតី​រងគ្រោះ មានឈ្មោះ​ធី ស្រី​ពេជ្រ ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​.​ឃុំ​ខាងលើ​។​

​ប្រភពពី​អ្នកជិតខាង បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ យុវតី​រងគ្រោះ​បាន​គេង​នៅលើ​គ្រែ​ក្រោមផ្ទះ ដោយបាន​ចុច​ទូ​ស័ព្ទ​លេង​ផងដែរ​។ ពេលនោះ​ស្រាប់តែ​ផ្ទុះ​ឆក់ ធ្វើ​ឲ្យ​យុវតី​រងគ្រោះ​ប្រកាច់​ស្លាប់​ភ្លាមៗ ហូរឈាម​តាម​មាត់ ។ ភ្លាមនោះ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះមក​ពិនិត្យ​។​

​ក្រោយពី​ទទួលបាន​ដំណឹង សមត្ថកិច្ច​បាន​ចុះមក​ដល់ផ្ទះ​កើតហេតុ ហើយ​បាន​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​សាកសព ហើយ​បាន​បញ្ជាក់ថា យ​យុវតី​រងគ្រោះ​បា​នប​ញ្ជូ​ល​ថ្ម​ទូរស័ព្ទ​ដោត​នឹង​ព្រី​ភ្លើង ហើយ​លេង​ទូរស័ព្ទ សាក​បណ្តើរ​និង​លេង​បណ្តើរ បណ្តាលឱ្យ​ឆ្លង​ចរន្ត​ភ្លើង ហើយក៏​ឆក់​ស្លាប់​នៅលើផ្ទះ​របស់​ខ្លួនឯង​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×