ក្រុមមឈូសមួយឈ្មោះ Linder នៅក្នុងប្រទេសប៉ូឡូញ បានជួលតារាម៉ូដែល ដើម្បីថតរូបអាក្រាតកាយនៅក្នុងក្តារមឈូស សម្រាប់ដាក់បង្ហាញនៅក្នុងប្រតិទិនរបស់ក្រុមហ៊ុន ដើម្បីជំរុញអាជីវកម្មលក់មឈូសរបស់ខ្លួន ប៉ុន្តែ រងព្រនង់នឹងមតិរិះគន់យ៉ាងចាស់ដៃ ។
យោងតាម The Sun ប្រតិទិននេះ ត្រូវបានបំផុសគំនិតឡើងដោយប្រតិទិន Pirelli ដែលជាប្រតិទិនដ៏ល្បីល្បាញមួយខាងរូបអាក្រាតរបស់តារាម៉ូដែល ។
តាមនោះ ដើម្បីទទួលរូបភាពលក្ខណៈធម្មជាតិ និងរក្សាបាននូវភាពឆើតឆាយ បុគ្គលិកក្រុមហ៊ុនបានអញ្ជើញជាងថតរូបដ៏ល្បាញម្នាក់ លោក Joanna Czaczkowska មកថតរូបភាពឥតខ្ចោះទាំងនេះ ។
នៅក្នុងបណ្តារូបថតទាំងនេះ តារាម៉ូដែលស្រីៗត្រូវបានឃើញជម្រុះសម្លៀកបំពាក់អាក្រាតកាយស្ទើរទាំងស្រុង ដោយអ្នកខ្លះបានយកដៃបិទបាំងតំបន់ស្រើបស្រាល ក្នុងកាយវិការដេក ឬ អង្គុយ នៅក្នុងក្តាមឈូស ។
គួរបញ្ជាក់ថា ប្រតិទិននេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៩ មកម្លេះ ដោយលោក Zbigniew Lindner ស្ថាបនិកនៃក្រុមហ៊ុននេះមឈូស Linder ។ ទោះយ៉ាងណា ប្រតិទិននេះបន្ទាប់មក ត្រូវបានផុសឡើងហ្វេសប៊ុក និងបង្កការផ្ទះកំហឹងយ៉ាងខ្លាំងក្លាពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ៕ ចន្ទី