Wednesday, June 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​មនុស្ស​៤​នាក់​ទាំង​ព្រឹក នៅ​ខេត្ត​ព្រះសីហនុ ដោយ​គ្រោះថ្នាក់​ចរាចរ

spot_img

ខេត្ត​ព្រះសីហនុ​ ៖ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា នៅ​ព្រឹក​ម៉ោងជាង ១០​ព្រឹក​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ មាន​រថយន្ត​ដឹក​ឥដ្ឋ​មួយគ្រឿង បាន​ក្រឡាប់​តាមផ្លូវ​បេតុង តាមផ្លូវ​វត្ត​លើចំ​កណ្តាល​ក្រុង​ព្រះសីហនុ​។​

​គ្រោះថ្នាក់​នេះ តាម​សេចក្តីរាយការណ៍​ឲ្យដឹងថា មាន​មនុស្ស​៤​នាក់ បាន​ស្លាប់ និង​មួយចំនួន​ទៀត​រងរបួស​។​

​សមត្ថកិច្ច​បន្តថា ក្នុងចំណោម​ជនរងគ្រោះ​ក៏មាន​អ្នកបើកបរ​រថយន្ត​ដឹក​ឥដ្ឋ ដែល​បង្កហេតុ​ក្រឡាប់​ខាងលើ​នេះ​ផង​ដែរ​។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ ក៏​បាន​បុក​រះ​បណ្តាល​ឲ្យ​យានយន្ត​មួយ​ចំនួន​ទៀត​។​

​យ៉ាងនេះ​ក្តី​ភ្លាមៗ គេ​នៅ​មិនទាន់​ទទួលបាន​របាយការណ៍​ផ្លូវការ​ពី​សមត្ថកិច្ច អំពី​ចំនួន​ជនរងគ្រោះ​ដែល​បាន​ស្លាប់ និង​របួស ព្រមទាំង​មាន​ការខូចខាត​មាន​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ ព្រោះ​ថា​សមត្ថកិច្ច​កំពុង​ពិនិត្យ​ធ្វើ​ការងារ​នេះ​ឲ្យបាន​ត្រឹមត្រូវ​ជា​មុន​សិន​៕ ដែន សីមា​

spot_img
×