Wednesday, June 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ ៣​នាក់ ទាក់ទង​នឹង​ការជួញដូរ​អាវុធ​ខុស​ច្បាប់​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​

spot_img

សៀមរាប ​៖ ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិជ្ជា នៅ​ថ្ងៃ​ទី​៨​មិថុនា​នេះ​បានឲ្យដឹងថា ដោយ​មាន​ការចង្អុលបង្ហាញ​ពី​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ដោយ​មាន​ការសម្របសម្រួល​ពី លោក កើត វណ្ណ​រ៉េត ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង ខេត្តសៀមរាប នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដែល​ដឹកនាំ​ដោយ លោក​ឧត្តមសេនីយឯក ជា ពៅ បានអនុញ្ញាត​ឱ្យ​ធ្វើការ​សហការ​ជាមួយ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ខេត្តសៀមរាប ចុះ​ធ្វើ​ការបង្ក្រាប​ជាក់ស្តែង បាន​ជនសង្ស័យ​ចំនួន​៣​នាក់​នៅ​រសៀល ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០១៩ ទាក់ទង​នឹង​ការជួញដូរ​អាវុធ​ខុស​ច្បាប់​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​។ ជនសង្ស័យ​ទី​១ ឈ្មោះ ជា ហ៊ាប​ហ៊ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្រុកកំណើត​ស្រុក​ក្រូចឆ្មា ខេត្ត​កំពង់ចាម ជា​អ្នក​នាំចូល នាំចេញ និង​កែឆ្នៃ​អាវុធ ទី​២ ឈ្មោះ លី តាំង​ឆេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្រុកកំណើត ឃុំ​សាលា​កំរើក ស្រុក​/​ខេត្តសៀមរាប ជា​អ្នក​ជួញដូរ​អាវុធ និង​ទី​៣ ឈ្មោះ ឡី ម៉េង​ឡុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្រុកកំណើត​ឃុំ​មហា​លាភ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម ជា​អ្នក​ជួញដូរ​អាវុធ​ដែរ​។​

​ផ្អែក​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ទាំង​បី​នាក់​ខាងលើ បាន​ឆ្លើយ​សារភាពថា ពិតជា​បាន​នាំចូល នាំចេញ និង​កែឆ្នៃ ជួញដូរ​អាវុធ​ខុសច្បាប់ ដូចជា​អាវុធខ្លី​ពិត​(​អាវុធ​មែនទែន​) អាវុធខ្លី​ប្រើហ្កាស់ និង​អាវុធ​ប្រើ​ខ្យល់ មួយចំនួន ឱ្យ​ទៅ​តាម​បណ្តា​ខេត្ត និង​រាជធានី​ពិតប្រាកដ​មែន​។ លោក​ឧត្តមសេនីយឯក ជា ពៅ បាន​មានប្រសាសន៍​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ថា ការជួញដូរ​អាវុធ​ជា​អំពើ​ខុសច្បាប់​ទោះជា​ការជួញដូរ​នោះ​ធ្វើតាម​បណ្ដាញ​សង្គម​ក៏​ដោយ​៕​ ដោយ​៖​កូឡាប​

 

spot_img
×